បើកសម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា (តាមម៉ោងវៀតណាម) មហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំបិទសម័យប្រជុំលើកទី ៧៤ និងបើក មហាសន្និបាតលើកទី ៧៥។

បើកសម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ - ảnh 1 ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៥ លោក Volkan Bozkir

នៅក្នុងសុន្ទរកថារបស់ខ្លួន អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក António Guterres បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៧ ខែកន្លងមកនេះ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើ សេចក្តីសម្រេចចិត្តជាង ៧០ ក្នុងនោះមានទាំងសេចក្តីសម្រេចចិត្ត “ឆ្លើយតបលើគ្រប់ជ្រុងជ្រោយនិងការសម្របសម្រួលជាមួយនឹងជំងឺរាតត្បាតកីវីដ ១៩” ដែលទាក់ទាញការយកចិត្តទុកដាក់របស់ប្រទេសជាច្រើន។ ប្រធាននៃមហាសន្និបាតនីតិកាលទី ៧៤ លោក Tijjani Muhammad-Bande បានថ្លែងអំណរគុណដល់ប្រទេសទាំងអស់ ដែលបានគាំទ្រក្នុងរយៈពេលមួយឆ្នាំកន្លងមកដោយជំរុញឱ្យមហាសន្និបាតអង្គការ សហប្រជាជាតិ ឆ្លងកាត់រាល់ការលំបាកនិងដោះស្រាយរាល់បញ្ហាអន្តរជាតិ។

រីឯខ្លួនវិញ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៥ លោក Volkan Bozkir បានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់នៃប្រព័ន្ធពហុភាគីនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកឲ្យដឹងថា លោកនឹងផ្តោតលើការលើកកម្ពស់ប្រព័ន្ធពហុភាគីប្រកបដោយប្រសិទ្ធភាព កសាងទំនុកចិត្ត និងស្រុះចិត្តគំនិត្តគ្នាក្នុងចំណោមសមាជិកនៃមហាសន្និបាត ក៏ដូចផ្តោតការយកចិត្តទុកដាក់ទៅលើអ្នកដែលងាយរងគ្រោះបំផុត រួមទាំងបង្កើនសកម្មភាពផ្តល់ជំនួយមនុស្សធម៌នៅតំបន់ជម្លោះនិងផ្តល់អំណាចដល់ស្ត្រី ជាដើម។ លោកក៏បានសន្យា លើកកម្ពស់តួនាទីរបស់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ និងជាមួយអង្គការក្នុងតំបន់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ