បើកសម័យប្រជុំលើកទី៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤

បើកសម័យប្រជុំលើកទី៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤ - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤

(VOVworld)- សម័យប្រជុំលើកទី៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី
 ១៤បានបើកនាព្រឹកថ្ងៃទី១២កញ្ញានៅទីក្រុងហាណូយ។ តាមគម្រោង សម័យប្រជុំនេះ
 នឹងចាប់ផ្តើមពីថ្ងៃទី១២រហូតដល់ថ្ងៃទី២២កញ្ញា។​ថ្លែងមតិនៅក្នុងសម័យប្រជុំនេះ ប្រ
 ធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ដើម្បីត្រៀម
 រៀបចំឲ្យកិច្ចប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៤ដែលនឹងបានប្រារព្ធនាថ្ងៃទី២០
តុលាខាងមុខនោះ នៅសម័យប្រជុំលើកទី៣របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
នឹងផ្តល់មតិលើខ្លឹម សារមួយចំនួនដូចជា ត្រៀម​រៀបចំឲ្យកិច្ចប្រជុំលើកទី២ ដាក់ជូន
រដ្ឋសភាកែប្រែនិង ធ្វើ វិសោធនកម្មនូវសេចក្តីព្រាងច្បាប់ចំនួន៣ដែលបានអង្គប្រជុំ
លើកទី១៣ផ្តល់មតិរួចមក ។ បន្ទាប់មក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់
មតិទៅលើសេចក្តីព្រាងច្បាប់ មួយចំនួនទៀតផង។

        នាព្រឹកថ្ងៃទី១២កញ្ញា អង្គប្រជុំបានផ្តល់មតិទៅលើពង្រាងច្បាប់ធារាសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ