បើកសម័យប្រជុំលើកទី៤២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
|
បើកសម័យប្រជុំលើកទី៤២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (VOV) |
Vovworld-នាព្រឹកថ្ងៃទី១២តុលានៅអាគ៌ារដ្ឋសភាគណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភាបានចាប់ផ្ដើមសម័យប្រជុំលើកទី៤២ដោយមានខ្លឹមសារសំខាន់ជាច្រើន
ត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី១០រដ្ឋសភាដែលនឹងបានបើកនាថ្ងៃទី២០តុលា
ខាងមុខ។ ប្រព្រឹត្តទៅដល់ថ្ងៃទី១៦តុលាខាងមុខ នៅសម័យប្រជុំលើកនេះគណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់យោបល់លើរបាយការណ៍របស់រដ្ឋាភិបាល
ស្ដីពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥និងផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦ លទ្ធផលអនុវត្តថវិការរដ្ឋឆ្នាំ២០១៥ គំរោងថវិការរដ្ឋនិង
វិធានការបែងចែកថវិការមជ្ឈឹមឆ្នាំ២០១៦ជាដើម។
ស្ដីពីកិច្ចការកសាងច្បាប់នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភាបានផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ដេញថ្លៃទ្រពសម្បត្តិច្បាប់ចុះ
ហត្ថលេខាចូលរួមនិងអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ(វិសោធនកម្ម) ច្បាប់បណ្ដឹង
តវ៉ារដ្ឋបាល(វិសោធនកម្ម)ជាដើម៕