បើកសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ឧសភា សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបើកយ៉ាងឱឡារិកនៅវិមានរដ្ឋសភា នៃទីក្រុងហាណូយ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue។ 
បើកសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ - ảnh 1ទិដ្ឋភាពនៃពិធីបើកសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ (រូបថត៖ VOV)

អញ្ជើញចូលរួមសម័យប្រជុំមានវត្តមាន អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Vo Van Thuong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា សមាជិកសភានៃគណៈប្រតិភូសភាទាំង ៦៣  ឯកអគ្គរដ្ឋទូត ភារធារី ប្រធានតំណាងអង្គការអន្តរជាតិនៅទីក្រុងហាណូយ។ សម័យបើកត្រូវបានចាក់ផ្សាយបន្តផ្ទាល់តាមវិទ្យុ កញ្ចក់ទូរទស្សន៍ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងជនរួមជាតិទូទាំងប្រទេស។

អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា សម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ គឺជាសម័យប្រជុំដ៏សំខាន់មួយ ទាំងការងារនីតិបញ្ញត្តិ ការឃ្លាំមើលកំពូល និងសេចក្តីសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ តាមគម្រោង ក្នុងរយៈពេល២៣ថ្ងៃធ្វើការ  រដ្ឋសភានឹងពិចារណា និងសម្រេចលើខ្លឹមសារសំខាន់ៗ។

បើកសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ចើញថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី៥ រដ្ឋសភាលើកទី១៥ (រូបថត៖ VOV)

លោកប្រធានរដ្ឋសភាបានស្នើថា៖ “ជាមួយនឹងបរិមាណគម្រោងសេចក្តីព្រាងច្បាប់  រហូតដល់ ២០  ដែលត្រូវបានពិនិត្យ ផ្តល់យោបល់ និងអនុម័តនៅក្នុងកិច្ចប្រជុំនេះ ដែលក្នុងនោះមានគម្រោង និងសេចក្តីព្រាងជាច្រើនដែលមានខ្លឹមសារស្មុគស្មាញ និងវិសាលភាពនៃផលប៉ះពាល់យ៉ាងទូលំទូលាយ ដែលប៉ះពាល់ដល់សិទ្ធិ កាតព្វកិច្ចដោយផ្ទាល់លើប្រជាពលរដ្ឋ និងធុរកិច្ចភាគច្រើន តាមនោះ ស្នើឲ្យសមាជិកសភា ចំណាយពេលវេលាសិក្សា ផ្តោតលើការពិភាក្សាឱ្យបានហ្មត់ចត់ វាយតម្លៃប្រកបដោយសមកាលកម្ម និងការអនុលោមតាមគម្រោង និងសេចក្តីព្រាងរដ្ឋធម្មនុញ្ញ  គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ដោយគិតគូរយ៉ាងម៉ត់ចត់លើលក្ខណៈសមហេតុសមផល លទ្ធភាព និងផលប៉ះពាល់នៃគោលនយោបាយថ្មីដែលបានស្នើឡើង។ ទន្ទឹមនឹងនោះ ផ្តោតការយកចិត្តទុកដាក់ជាពិសេស ក្នុងការធានាលក្ខណៈតម្លាភាព ភាពម៉ត់ចត់ មិនបង្កើតចន្លោះប្រហោងសម្រាប់ទង្វើអវិជ្ជមាន អំពើពុករលួយ ផលប្រយោជន៍ក្រុម…។ ធានាស្ថិរភាព និងឯកភាពក្នុងបទប្បញ្ញត្តិនៃគម្រោងនីមួយៗ រួមចំណែក បើកផ្លូវសម្រាប់ការច្នៃប្រឌិត ការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។

បន្ទាប់ពីសុន្ទរកថារបស់ប្រធានរដ្ឋសភា ទទួលបានការអនុញ្ញាតពីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានបង្ហាញរបាយការណ៍ស្តីពីការវាយតម្លៃបន្ថែមលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងឆ្នាំ ២០២២; ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដើមឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ