បក្សរដ្ឋថែទាំជួយឧបត្ថម្ភជនក្រីក្រនិងអ្នកមានគុណូបការៈក្នុងពិធីបុណ្យតេតប្រពៃណីឆ្នាំ ២០១៥
|
បក្សរដ្ឋថែទាំជួយឧបត្ថម្ភជនក្រីក្រនិងអ្នកមានគុណូបការៈក្នុងពិធីបុណ្យតេតប្រពៃណីឆ្នាំ ២០១៥ (Image: VNA) |
(VOVworld) – ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំមមែសប្តស័ក គឺជាឱកាសកំពូលដើម្បី
បក្សរដ្ឋយកចិត្តទុកដាក់និងថែទាំសំរាប់ប្រជាជនជាពិសេសគឺជនក្រីក្រអ្នកមាន
គុណូបការៈនិងគ្រួសារគោលនយោបាយ។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួង
ការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen ដែលត្រូវបាននាំចេញក្នុងកម្មវិធី “ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ” នាថ្ងៃទី២៥ មករា។
លោកស្រី Pham Thi Hai Chuyen បានលើកច្បាស់ថា៖
“ចំពោះអ្នកមានគុណូបការៈ ប្រធានរដ្ឋវៀតណាមបានសម្រេចជូនអំណោយមាន
២ កំរិត។ ចំពោះមុខ រដ្ឋាភិបាលបានប្រគល់ឲ្យបណ្ដាតំបន់ពិនិត្យមើលមុខសញ្ញានានាឡើងវិញដើម្បីធានាថា៖ ប្រជាជនគ្រប់រូបមានពិធីបុណ្យតេតដោយគ្រាប់គ្រាន់។
ដោយហេតុនេះ យើងមានកំរិតជួយឧបត្ថម្ភចំនួន ២ គឺខាងហិរញ្ញវត្ថុនិងខាងស្រូវ។
ក្រៅពីនោះ ក្រសួងក៏បានអំពាវនាវឲ្យអង្គភាពអាជីវកម្មសម្បុរសធម៌ជនរួមដៃចូលរួម
កម្មវិធីនេះ ផងដែរ៕”