បូកសរុបការងារបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស រវាងវៀតណាម - ឡាវ និងកម្ពុជា

(VOVWORLD) -អង្គប្រជុំនៃប្រទេសទាំងបីបានពិភាក្សាអំពីកំហិត ការលំបាក លំបិនក្នុង ការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុសុ្ស។ ព្រមទាំងវិភាគ និងបញ្ជាក់អំពីមូលហេតុ និងកំហិត ដើម្បីដកបទពិសោធន៍ និងឯកភាពគ្នាលើដំណោះស្រាយ ធានាការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស ប្រកដដោយប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ។
បូកសរុបការងារបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស រវាងវៀតណាម - ឡាវ និងកម្ពុជា - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Le Quy Vuong អញ្ជើញថ្លែងសន្និដ្ឋាន  (រូបថត៖ bocongan.gov.vn)

នាថ្ងៃទី ២៦ខែមិនា នៅទីក្រុងហាណូយ ស្នងការប៉ូលីសព្រហ្មទណ្ឌ ក្រសួង នគរបាល វៀតណាម អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃកម្ពុជា និង អគ្គស្នងការនគរបាសលនៃក្រសួងសន្តិសុខឡាវបានរៀបចំសិក្ខាសាលាបូកសរុបយុទ្ធនាការបង្រ្កាបបទល្មើសជួញដូរ
មនុស្សរវាងវៀតណាម - ឡាវ - កម្ពុជា។

នៅទីនេះ អង្គប្រជុំនៃប្រទេសទាំងបីបានពិភាក្សាអំពីកំហិត ការលំបាក លំបិនក្នុង ការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុសុ្ស។ ព្រមទាំងវិភាគ និងបញ្ជាក់អំពីមូលហេតុ និងកំហិត ដើម្បីដកបទពិសោធន៍ និងឯកភាពគ្នាលើដំណោះស្រាយ ធានាការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស ប្រកដដោយប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ។

អញ្ជើញថ្លែងសន្និដ្ឋាននៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Le Quy Vuong បានស្នើថាភាគីទាក់ទិននានាគប្បីជំរុញខ្លាំងការឃោសនាអំពីការប្រយុទ្ធប្រឆាំងនឹងបទល្លើសជួញដូរមនុស្សលើកម្ពស់ការយល់ដឹងសម្រាប់ប្រជាជន ជាពិសេសគឺនៅតំបន់ជាប់ព្រំដែនរវាងប្រទេសទាំងបី និងកសាងយន្តការរួមសហការ រកឃើញ និងបង្ក្រាបបទល្មើសនៅតាមខ្សែព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ