បូកសរុបចលនា “ប្រជាជនទាំងមូលកសាងជីវភាពវប្បធម៌ដំណាក់កាល ២០០០-២០១៨”

(VOVWORLD) - នាព្រឹកថ្ងៃទី២១ខែកញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំ ចលនា “ប្រជាជនទាំងមូលកសាងជីវភាពវប្បធម៍” បានរៀបចំសន្និសីទអនឡាញ់ ដើម្បីបូកសរុប ចលនា “ប្រជាជនទាំងមូលកសាងជីវភាពវប្បធម៌ដំណាក់កាល ២០០០-២០១៨”
បូកសរុបចលនា “ប្រជាជនទាំងមូលកសាងជីវភាពវប្បធម៌ដំណាក់កាល ២០០០-២០១៨” - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ toquoc.vn) 

អញ្ជើញចូលរួមក្នុងសន្និសីទមានវត្តមាន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធាន គណៈកម្មាធិការដឹកនាំមជ្ឈឹមទទួលបន្ទុលចលនាប្រជាជនទាំងមូលសាមគ្គីភាព កសាងជីវភាពវប្បធម៌។ អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានលើកច្បាស់ថា៖ “យើងខ្ញុំសង្ឃឹមថានឹងមានការអនុវត្តប្រកបដោយ ជោគជ័យនៃបណ្តាសេចក្តីសម្រេចចិត្តរបស់បក្សស្តីពីការកសាងវប្បធម៌និងមនុស្សវៀតណាម។ បញ្ហាជាក់លាក់ដែលត្រូវកែតម្រូវ នាបច្ចុប្បន្ននេះ ដូចជាលក្ខណៈវិនិច្ឆ័យនិងបទបញ្ញត្តិស្តីពីការផ្តល់ប័ណ្ណសរសើរដល់គ្រួសារវប្បធម៌ឬទីប្រជុំជនវប្បធម៌ដើម្បីបន្ទាប់ពីកិច្ចប្រជុំនេះ លោក នាយករដ្ឋមន្ត្រី នឹងចុះហត្ថលេខាលើក្រិត្យ មួយស្តីអំពីការពិនិត្យកិត្តនាម គ្រួសារវប្បធម៌និងនិងទីប្រជុំជនវប្បធម៌ ដើម្បីឈាន ដល់ការអនុវត្តនាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ