បូកសរុបពិព័រណ៍ផែនទីនិងឯកសារស្ដីអំពីប្រជុំកោះ Truong Sa និង Hoang Sa

បូកសរុបពិព័រណ៍ផែនទីនិងឯកសារស្ដីអំពីប្រជុំកោះ Truong Sa និង Hoang Sa  - ảnh 1
អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuan ថ្លែងមតិប្រារព្ធឡើងពិធីបូកសរុប (រូបថត៖TTXVN)

(VOVworld) - ក្នុងដំណាក់កាល២០១៣-២០១៥ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀត
ណាមបានរៀបចំប្រកបដោយប្រសិទ្ធិភាពពិព័រណ៍ចំនួន៤១ដែលតាំងបង្ហាញផែនទី
និងឯកសារក្រោមប្រធានបទ “Hoang Sa Truong Sa របស់វៀតណាម - ភ័ស្តុតាង
ប្រវត្តិសាស្ត្រនិងគត្តិយុត្តិ” នៅខេត្តក្រុងចំនួន៣០ ស្រុកកោះចំនួន៩និង កម្លាំង
ប្រដាប់អាវុធចំនួន២។តាមនោះ រួម​ចំណែកអះអាងនូវអធិបតេយ្យភាពរបស់វៀត
ណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa លើកកំពស់ ថែមទៀតការ
យល់ដឹងរបស់ក្រសួង ស្ថាប័នទាំងឡាយនិងប្រជជនគ្រប់ស្រទាប់ ក្នុងបុព្វហេតុ
កសាងនិងការពារមាតុប្រទេស។
នៅពិធីបូកសរុបនាព្រឹកថ្ងៃទី៣០ តុលា នៅរដ្ឋធានីហាណូយ លោក Doan Cong
Huynh ឲ្យដឹងថា៖
“តាមផែនការដែលបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលអនុម័តនោះគឺយើងនឹងរៀបចំ
ពិព័រណ៍នៅខេត្តក្រុងទាំងឡាយនៅទូទាំងប្រទេស។តាមនោះ ដើម្បីបម្រើការងារ
ព័ត៌មានកិច្ចការបរទេស យើងនឹងបើកទូលាយពិព័រណ៍នៅប្រទេសចំនួន៤ រួមមាន
រុស្ស៊ី បារាំង ឆែកនិងអាមេរិក។យើងខ្ញុំមានគោលបំណងថា អាណិកជនវៀត
ណាមនៅឯនោះនឹងជួយជ្រោមជ្រែងពិព័រណ៍នេះយ៉ាងសកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ