បូកសរុបរយៈពេល ១៥ ឆ្នាំ អំពីប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាពលើវិស័យក្រៅកសិកម្ម
(VOVWORLD) - អង្គប្រជុំបានផ្តោតលើការវាយតំលៃលទ្ធ ផលដែលទទួលបានក៏ដូចជាបណ្ដាកំហិត មូលហេតុ និងតួនាទីរបស់សេដ្ឋកិច្ចសមូហភាពលើវិស័យក្រៅកសិកម្មចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាព្រឹក ថ្ងៃទី ៣០ ខែកញ្ញា សន្និសីទ បូលសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ១៣ ស្ដីពីការបន្តផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាពលើវិស័យក្រៅកសិកម្មបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ លោកឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue ប្រធានគណៈកម្មការទទួលបន្ទុកការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ចកិច្ចសមូហភាព និងសហករបានធ្វើជាអធិបតីក្នុងសន្និសីទនេះ។
អង្គប្រជុំបានផ្តោតលើការវាយតំលៃលទ្ធផលដែលទទួលបានក៏ដូចជាបណ្ដាកំហិត មូលហេតុ និងតួនាទីរបស់សេដ្ឋកិច្ចសមូហភាពលើវិស័យក្រៅកសិកម្មចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ព្រមទាំង ដាក់ចេញគោលដៅ ទស្សនៈ និងដំណោះស្រាយសំខាន់ៗ សំដៅលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាពលើវិស័យក្រៅកសិកម្មនាពេលខាងមុខ៕