បូកសរុបរយៈពេល២ឆ្នាំអនុវត្តរៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោក ប្រធានហូជីមិញ
(VOV) /  
|
បូកសរុបរយៈពេល២ឆ្នាំអនុវត្តរៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោកប្រធានហូជីមិញ។ (vov.vn) |
VOV-នាថ្ងៃទី១៧ឧសភានៅទីក្រុងហាណូយ គណៈលេខាមជ្ឈឹមបក្ស
កុម្មុយនីស្តវៀតណាមបានរៀបចំសន្និបាតទូទាំងប្រទេសបូកសរុបរយៈពេល២
ឆ្នាំអនុវត្តសារាចរណ៍លេខ០៣របស់ការិយាល័យនយោបាយស្ដីពី “បន្តជំរុញ
ការរៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោកប្រធានហូជីមិញ”។ អគ្គលេខាបក្ស
កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong លោក Le Hong Anh សមាជិក
ការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខា លោក Dinh The Huynh
សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈ
កម្មាធិការឃោសនាមជ្ឈឹមបានធ្វើអធិបតីសន្និបាត។ ថ្លែងមតិនៅពិធីបើក
លោក Le Hong Anh បានសង្កត់ធ្ងន់ថា៖
“ក្នុងរយៈពេល២ឆ្នាំកន្លងមក ការអនុវត្តសារាចរណ៍លេខ០៣ទទួលបានលទ្ធផលជាលើកដំបូង។ តាមរយៈនោះរួមចំណែកទៅក្នុងការសំរេចភារកិច្ចនយោបាយរបស់បណ្ដាស្ថាប័នអង្គភាពដំបន់ក្នុងទូទាំងប្រទេស។ រួមជាមួយ
ការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ “បញ្ហាចាំបាច់
មួយចំនួនអំពីការកសាងបក្សនាបច្ចុប្បន្ន” គុណភាពជីវភាពសាខាបក្ស
សមត្ថភាពដឹកនាំនិងកំលាំងប្រយុទ្ធរបស់អង្គការបក្សមូលដ្ឋាននិងកម្មាភិបាល
បក្ខជនត្រូវបានលើកកំពស់ជាង បានមានសមូហភាពនិងបុគ្គលជាច្រើនមាន
ស្នាដៃឆ្នើមក្នុងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោកប្រធានហូជីមិញ៕”
-VOV