បូកសរុបរយៈពេល៣ឆ្នាំអនុវត្តសេចក្ដីសំរេចមជ្ឈឹមស្ដីពីគោលនយោបាយសង្គមដំណាក់កាល២០១២-២០២០

(VOVworld) - នាព្រឹកថ្ងៃទី១៣ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung បានធ្វើអធិបតីសន្និសីទតាមបណ្ដាញអ៊ីនធឺណែតទូទាំងប្រទេសបូកសរុបរយៈ
ពេល៣ឆ្នាំអនុវត្តសេចក្ដីសំរេចមជ្ឈឹមស្ដីពីគោលនយោបាយសង្គមដំណាក់កាល
២០១២-២០២០។ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា
ថ្នាក់ដឹកនាំក្រសួង ផ្នែក និងតំបន់នានាចាំបាច់ត្រូវប្រមូលផ្ដុំ វិភាគ វាយតំលៃចំពោះ
លទ្ធផលដែលទទួលបានក្នុងការអនុវត្តសេចក្ដីសំរេច ព្រម ទាំងដាក់ចេញទិសដៅ
ភារកិច្ចនាពេលខាងមុខ។
បូកសរុបរយៈពេល៣ឆ្នាំអនុវត្តសេចក្ដីសំរេចមជ្ឈឹមស្ដីពីគោលនយោបាយសង្គមដំណាក់កាល២០១២-២០២០ - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ធ្វើអធិបតីសន្និសីទ​(រូបថត៖VGP)

តាមរបាយការណ៍របស់គណៈកម្មការមជ្ឈឹមទទួលបន្ទុកការអនុវត្តសេចក្ដីសំរេច
របស់រដ្ឋាភិបាលថា បើសិនជាសេចក្ដីសំរេចស្ដីពីគោលនយោបាយសង្គមដំណាក់ កាល២០១២-២០២០ ទើបតែបានអនុវត្តក្នុងរយៈពេល៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទទួល
បានលទ្ធផលសកម្មជាច្រើន។ជាក់ស្ដែងគឺក្នុងដំណាក់កាល២០១២-២០១៥ ក្នុង
វិស័យជនមានគុណូបការៈ គិតរហូតមកដល់ពេលនេះ នៅលើទូទាំងប្រទេស
មានជនមនាគុណូបការៈជិត១,៤លាននាក់ដែលកំពុងទទួលបានទឹកប្រាក់ជួយ
ឧបត្ថម្ភជាប្រចាំខែ កើន៩៤ពាន់នាក់បើប្រៀបនឹងឆ្នាំ២០១២។ក្នុងវិស័យ ការងារ
ធ្វើ ដំណាក់កាល២០១២-២០១៥ បានបង្កើតការងារធ្វើសំរាប់ពលករចំនួន១,៦
លាននាក់ជាប្រចាំឆ្នាំ។គិតតាមមធ្យមជាប្រឆាំឆ្នាំមានជនក្រីក្រចំនួន៤លាននាក់
ដែលត្រូវបានផ្ដល់ប័ណ្ណធនារ៉ាប់រងសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ