បូកសរុបសកម្មភាពនៃគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមនៃរដ្ឋសភា នីតិកាលទី១៣
|
បូកសរុបសកម្មភាពនៃគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមនៃរដ្ឋសភា នីតិកាលទី១៣ |
(VOV)_នារសៀលថ្ងៃទី២៨ មិនា នៅទីក្រុងហាណូយ គណៈកម្មាធិការទទួល
បន្ទុកបញ្ហាសង្គម នៃរដ្ឋសភាវៀតណាម បានរៀបចំកិច្ចប្រជុំលើកទី១៥ បូកសរុប
ការងារនៃគណៈកម្មាធិការ រដ្ឋសភា នីតិកាលទី១៣។ របាយការណ៍បូកសរុបបាន
សរអោយឃើញថា៖ ក្នុងអាណត្តិរដ្ឋសភា នីតិកាលទី១៣នេះ គណៈកម្មាធិការទ
ទួលបន្ទុកបញ្ហាសង្គម បានអនុវត្តបរិមាណការងារជាច្រើន លើគ្រប់វិស័យ សម្រេច
ល្អភារកិច្ចដែលបានប្រគល់ជូន រួមចំណែកសំខាន់ក្នុងការផ្លាស់ប្តូរថ្មី លើកកំពស់
គុណភាព ប្រសិទ្ធិភាពនៃសកម្មភាពរបស់រដ្ឋសភា។ គណៈកម្មាធិការបានសកម្ម
ចូលរួមការបូកសរុបការងារអនុវត្តរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ផ្តល់មតិចំពោះសេចក្ដី
ព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ និងអនុវត្តរដ្ឋធម្មនុញ្ញថ្មី។ ចំពោះការងារឃ្លាំមើល គណៈ
កម្មាធិការបានជួយរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុវត្តការងារឃ្លាំ
មើលកំពូល ការអនុវត្តគោលនយោបាយ ច្បាប់ស្ដីអំពីបញ្ហាសង្គម។ ពីលទ្ធផល
ដែលទទួលបាននេះ គណៈកម្មាធិការបានរួមចំណែកកសាងបណ្ដាគោលនយោ
បាយសំខាន់ៗ ស្ដីអំពីពលកម្ម ការងារធ្វើ សន្តិសុខសង្គម ថែទាំសុខភាព ចំនួនប្រ
ជាជន និងគោលនយោបាយជំរុញសមភាពភេទ៕