បូកសរុប១០ឆ្នាំអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍវប្បធម៌ដល់ឆ្នាំ២០២០

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រអភិវឌ្ឍវប្បធម៌សម្រាប់ដំណាក់កាលខាងមុខ ត្រូវ ការផ្ដោតសំខាន់ទៅលើការជំរុញខ្លាំងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដោយ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចផង និងធ្វើជាកម្លាំងទន់ដើម្បីរីកសាយភាយ វប្បធម៌វៀតណាមទៅកាន់ពិភពលោកផងដែរ។ 
បូកសរុប១០ឆ្នាំអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍវប្បធម៌ដល់ឆ្នាំ២០២០ - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងនៅកិច្ចប្រជុំ  

ថ្លែងនៅកិច្ចប្រជុំបូកសរុប១០ឆ្នាំអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍវប្បធម៌ដល់ឆ្នាំ២០២០របស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ដែលបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី២៥ ខែធ្នូ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលដែល ផ្នែកវប្បធម៌សម្រេចបានក្នុងរយៈពេល១០ឆ្នាំអនុវត្តយុទ្ធសាស្ត្រ ហើយ សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រអភិវឌ្ឍវប្បធម៌សម្រាប់ដំណាក់កាលខាងមុខ ត្រូវ ការផ្ដោតសំខាន់ទៅលើការជំរុញខ្លាំងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដោយ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចផង និងធ្វើជាកម្លាំងទន់ដើម្បីរីកសាយភាយ វប្បធម៌ វៀតណាមទៅកាន់ពិភពលោកផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam អញ្ជើញមានប្រសាសន៍ថា៖

        “ក្នុងដំណាក់កាលខាងមុខ យើងត្រូវតែអភិវឌ្ឍវប្បធម៌តាមទិសពង្រីក ភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ ពង្រីកប្រជាធិបតេយ្យប៉ុន្តែត្រូវដើរទន្ទឹម ច្បាប់និងវិន័យ។ សំខាន់ជាងទៀតគឺកម្មាភិបាលម្នាក់ៗក្នុងក្បាលម៉ាស៊ីន របស់បក្ស អាជ្ញាធរត្រូវធ្វើការគំរូផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ