បូកសរុប២ឆ្នាំរៀបចំឡើងវិញផ្នែកកសិកម្ម
|
បូកសរុប២ឆ្នាំរៀបចំឡើងវិញផ្នែកកសិកម្ម (កាសែតកសិកម្មវៀតណាម) |
Vovworld-នាព្រឹកថ្ងៃទី១៣សីហានៅក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទបានបូកសរុបរយៈពេល២ឆ្នាំអនុវត្តរៀបចំឡើងវិញរចនាសម្ព័ន្ធផ្នែកកសិកម្ម។
បញ្ជាណែនាំនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ប្រធានគណៈកម្មាធិការ
បញ្ជាអន្តរផ្នែកទទួលបន្ទុករៀបចំឡើងវិញរចនាសម្ព័ន្ធកសិកម្ម បានលើកច្បាស់ថា
ផ្នែកកសិកម្មមានអត្ថន័យសំខាន់ក្នុងការអនុវត្តរចនាសម្ព័ន្ធនៃខឿនសេដ្ឋកិច្ចទាំងមូល។
រីឯរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat បានចាត់ទុកថា៖
“ដើម្បីជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធត្រូវបង្កើនឃោសនាផ្សព្វផ្សាយដើម្បីលើកកំពស់
ការយល់ដឹងក្នុងស្ថាប័នមានសមត្ថកិច្ចក៏ដូចជាប្រជាកសិករដើម្បីចូលរួមដោយព្រមៗគ្នា
និងខ្លាំងក្លា។ ត្រូវអនុវត្តដោយព្រមៗគ្នាក្រុមដំណោះស្រាយក្នុងនោះមានក្រុមដំណោះ
ស្រាយសំខាន់ជួរមុខគឺរៀបចំឡើងវិញផលិតកម្មដោយការចូលរួមជាច្រើនជាងរបស់
អង្គភាពអាជីវកម្មរៀបចំឡើងវិញសហករណ៍៕”