បូកសរុប៣០ឆ្នាំនៃការផ្លាស់ប្ដូរថ្មី“អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម”
|
លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីវៀតណាម
និងជា សមាជិកគណៈកម្មការបញ្ជាណែនាំបូកសរុប “បញ្ហាទ្រឹស្ដី-ការពិត ជាក់ស្ដែងនានាក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្ដូរថ្មី (១៩៨៦-២០១៦) |
(VOVworld) - នាថ្ងៃទី៣ កក្កដា នៅទីស្ដីការសភាបណ្ឌិតវិទ្យាសាស្រ្តសង្គមវៀតណាម
លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីវៀត
ណាម និងជាសមាជិកគណៈកម្មការបញ្ជាណែនាំបូកសរុប “បញ្ហាទ្រឹស្ដី-ការពិតជាក់
ស្ដែងនានាក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្ដូរថ្មី (១៩៨៦-២០១៦) បានធ្វើជាអធិបតីនៅកិច្ចប្រជុំ
ស្ដីពីលទ្ធផលស្រាវជ្រាវបូកសរុប “ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម”។
លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះដំណើរការលាតត្រដាងស្រាវជ្រាវ
កសាងរបាយការណ៍ ដែលបានឆ្លុះបញ្ចាំងដ៏ស្មោះត្រង់នូវលទ្ធផលស្រាវជ្រាវ បូកសរុបរបស់បណ្ដាស្ថាប័ន អង្គភាព និងតំបន់។លោក បានអះអាងថា សេដ្ឋកិច្ច
ឯកជន គឺជាកម្លាំងចលករអភិវឌ្ឍន៍ដ៏សំខាន់របស់ខឿនសេដ្ឋកិច្ច ហើយអនុវត្តការ
បែងចែក និងប្រើប្រាស់ប្រភពកម្លាំងតាមយន្តការទីផ្សារ ដោយមាន ការគ្រប់គ្រង
របស់រដ្ឋ៕