បើកឲ្យដំណើរការវិថីដើរដោយថ្មើជើងជុំវិញបឹង Hoan Kiem
|
សោភ័ណ្ឌភាពនៅបឹង Hoan Kiem |
(VOVworld)-នៅវេលាម៉ោង៧យប់ថ្ងៃទី១កញ្ញា ទីក្រុងហាណូយបានសាកពិសោធន៍
បើកឲ្យ ដំណើរការវិថីដើរដោយថ្មើរជើងជុំវិញបឹង Hoan Kiem និងវិថីមួយ
ចំនួនទៀត។ តាម នោះ រួមជាមួយវិថីដើរដោយថ្មើជើងដែលបានបើកឲ្យដំណើការ
មុននោះ បច្ចុប្បន្នគឺក្រុងហា ណូយមានវិថីសម្រាប់ដើរដោយថ្មើរជើងចំនួន២៦ដែល
មានប្រវែង៦គីឡូម៉ែត្រ។ការធ្វើសាក ពិសោធន៍នេះនាំមកជូនប្រជាជននិងភ្ញៀវទេស
ចរនូវអារម្មណ៍ស្រឡះថ្មីនៅពេលទស្សនាទី ក្រុង។លោកស្រី Nguyen Thi Kim Tuyen
ជនមួយនាក់រស់នៅវិថីបុរាណច្រើនឆ្នាំមកហើយបានចែករំលែកថា៖
“គោលគំនិតនេះគឺទទួលបានការស្រុះចិត្តក្នុងប្រជាជន។មានវិថីដើរដោយថ្មើរ
ជើង ដូច្នេះក្នុងប៉ុន្មានថ្ងៃសម្រាកចុងសប្តាហ៍គួរឲ្យប្រសើណាស់។ ប្រការនេះក៏បានរួម
ចំណែក ធ្វើ ឲ្យរដ្ឋធានីមានទីតាំងកំសាន្តគួរឲ្យទាក់ទាញ។ម្យ៉ាងវិញទៀត បឹង Hoan
Kiem បានផ្សាភ្ជាប់ ជាមួយបេតិកភ័ណ្ឌប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ តាមនោះទស្ស
និកជនក៏អាចបានទស្សនា ទិដ្ឋភាព និងស្វែងយល់អំពីវប្បធម៌ប្រវត្តិសាស្ត្រ ប្រភព
ដើមរបស់ជនជាតិតាមរយៈការដើរ លើវិថីបុរាណទាំងអស់នេះ”៕