បើកឲ្យដំណើរការសេវាទទួលយកនិងផ្ញើរលទ្ធផលបែបបទរដ្ឋបាលតាមរយៈប្រៃសណីយ៍
|
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី |
(VOVworld)-នាព្រឹកថ្ងៃទី១៦ធ្នូនៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ
រួមទាំង អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមបានរៀបចំពិធីប្រកាសសេចក្តីសម្រេច
ចិត្តរបស់នាយករដ្ឋមន្ត្រីនិងបើកឲ្យដំណើរការសេវាទទួលឯកសារនិងផ្ញើរលទ្ធផល
ដោះស្រាយបែបបទរដ្ឋបាលតាមរយៈសេវាកម្មប្រៃសណីយ៍សាធារណៈ។ ថ្លែងមតិ
ក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះអាងថា៖
“រដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងព័ត៌មាននិងផ្សព្វផ្សាយប្រមូលផ្តុំទាំងអង្គភាព
អាជីវកម្មទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាននិងប្រៃសណីយ៍ ចូលរួមក្នុងការកសាង
វ៉ែបសាយផ្គត់ផ្គង់សេវាកម្ម Online សម្រាប់ប្រព័ន្ធរដ្ឋបាលទាំងមូល។ខ្ញុំមានបំណង
ថា អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមនឹងសកម្មថែមទៀតដើម្បីអនុវត្តប្រកប
ដោយជោគជ័យនូវភារកិច្ចនេះ”។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើរឲ្យផ្នែកប្រៃសណីយ៍ អនុវត្ត
ល្អភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើជាស្ពានផ្សាភ្ជាប់ប្រព័ន្ធរដ្ឋបាលទៅជាមួយប្រជា
ជនទាំងមូលលើទូទាំងប្រទេស៕