បុគ្គល និងសមូហភាពចំនួន ១៦ ទទួលបានពានរង្វាន់រុងរឿងវៀតណាម

(VOVWORLD) - រុងរឿងវៀតណាមគឺជាឱកាសសម្រាប់មនុស្សគ្រប់រូប ពោលគឺទាំងប្រជាជនសាមញ្ញ យុវជនពិការ ពលករ ដែលធ្វើការផ្ទាល់ជាមួយម៉ាស៊ីន នៅរោងចក្រ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់ពួកគេ យើងឃើញថាពួកគេពិតជាសក្តិសមនឹងពានរង្វាន់នេះណាស់។
បុគ្គល និងសមូហភាពចំនួន ១៦  ទទួលបានពានរង្វាន់រុងរឿងវៀតណាម - ảnh 1សន្និសីទកាសែតនាថ្ងៃទី ១ ឧសភា នៅទីក្រុងហាណូយ

បុគ្គល និងសមូហភាពគំរូចំនួន ១៦ តំណាងឲ្យ ឆន្ទៈ សេចក្តីប្រាថ្នាឈានឡើង ជំនះពុះពារលើការលំបាក ត្រៀមខ្លួនជាស្រេចលះបង់ ដើម្បីជីវភាពរស់នៅរបស់សហគមន៍នឹងទទួលបានពានរង្វាន់រុងរឿងវៀតណាមឆ្នាំ ២០២៣ នាថ្ងៃទី ៤ ឧសភាខាងមុខ។ អញ្ជើញថ្លែងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ១ ឧសភា នៅទីក្រុងហាណូយ លោក Ngo Duy Hieu អនុប្រធានសហព័ន្ធពលករវៀតណាមបានឲ្យដឹងថា “បុគ្គល និងសមូហភាពទាំងនេះស្ថិតក្នុងមុខតំណែង និងវិស័យផ្សេងៗគ្នា ប៉ុន្តែពួកគេសុទ្ធតែជាគំរូឆ្នើមលើវិស័យនានា។ រុងរឿងវៀតណាមគឺជាឱកាសសម្រាប់មនុស្សគ្រប់រូប ពោលគឺទាំងប្រជាជនសាមញ្ញ យុវជនពិការ ពលករ ដែលធ្វើការផ្ទាល់ជាមួយម៉ាស៊ីន នៅរោងចក្រ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់ពួកគេ យើងឃើញថាពួកគេពិតជាសក្តិសមនឹងពានរង្វាន់នេះណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ