បុគ្គល អង្គការជាច្រើនជួយគាំទ្រយ៉ាងសកម្មដល់ការងារបង្ការប្រយុទ្ធប្រឆាំងជម្ងឺ រាតត្បាតនិងមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩

(VOVWORLD) - ៩៩ ពាន់លានដុង ជាចំនួនទឹកប្រាក់ដែលបណ្ដាអង្គការ សហគ្រាសនៅទីក្រុង ហូជីមិញបានចុះបញ្ជីឧបត្ថម្ភ នៅពិធីទទួលប្រាក់ឧបត្ថម្ភសម្រាប់ការងារបង្ការប្រឆាំង រោគរាតត្បាតនិង ការទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ដែលត្រូវបានគណៈកម្មាធិការ រណសិរ្សមាតុភូមិទីក្រុង ហូជីមិញរៀបចំឡើងនាព្រឹកថ្ងៃទី៩ ខែមិថុនា។ 

ក្នុងប៉ុន្មានថ្ងៃកន្លងមក សមូហភាព បុគ្គល សហគ្រាស និងសប្បុរសជនជាច្រើន បានរួមដៃគ្នាជាមួយរដ្ឋាភិបាលក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩។
៩៩ ពាន់លានដុង ជាចំនួនទឹកប្រាក់ដែលបណ្ដាអង្គការ សហគ្រាសនៅទីក្រុង ហូជីមិញបានចុះបញ្ជីឧបត្ថម្ភ នៅពិធីទទួលប្រាក់ឧបត្ថម្ភសម្រាប់ការងារបង្ការប្រឆាំង រោគរាតត្បាតនិង ការទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ដែលត្រូវបានគណៈកម្មាធិការ រណសិរ្សមាតុភូមិទីក្រុងហូជីមិញរៀបចំឡើងនាព្រឹកថ្ងៃទី៩ ខែមិថុនា។ សហគ្រាស ជាច្រើនចាត់ទុកថា ការជួយឧបត្ថម្ភជាទឹកប្រាក់សម្រាប់ការងារបង្ការទប់ស្កាត់ជម្ងឺរាត ត្បាតក៏បានបង្ហាញការទទួលខុសត្រូវ ការរួមដំណើររបស់សហគ្រាសក្នុងការងារនេះ ដោយមានបំណងចង់ចូលរួមចំណែករុញថយក្រោយជម្ងឺរាតត្បាត។
បុគ្គល អង្គការជាច្រើនជួយគាំទ្រយ៉ាងសកម្មដល់ការងារបង្ការប្រយុទ្ធប្រឆាំងជម្ងឺ រាតត្បាតនិងមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ - ảnh 1ខេត្ត Quang Nam បំផុសចលនារ៉ៃអង្គាស ប្រាក់ជួយគាំទ្រការបង្ការប្រយុទ្ធប្រឆាំងកូវីដ ១៩។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី៩ មិថុនានេះដែរ ខេត្ត Quang Nam បានបំផុសចលនារ៉ៃអង្គាស ប្រាក់ជួយគាំទ្រការបង្ការប្រយុទ្ធប្រឆាំងកូវីដ ១៩។ អង្គភាពនិងសហគ្រាសជាង៦០ បានចូលរួមជួយគាំទ្រជាទឹកប្រាក់ចំនួន២០,៤ពាន់លានដុង និងម៉ាស់ពេទ្យចំនួន៣ម៉ឺន ម៉ាស់។
នាព្រឹកថ្ងៃដដែលនៅខេត្ត Gia Lai តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមរបស់ខេត្តបានទទួលកញ្ចប់ថវិកាចំនួន៧០០លានដុងសម្រាប់ជួយគាំទ្រ ដល់មូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩។
អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោកស្រី Truong Thi Ngoc Anh បានឲ្យដឹងថា ការរួមវិភាគទានថវិកានេះ គឺជាប្រភពធនធានដ៏ធំធេង ដើម្បីទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនលើទូទាំងប្រទេស ក៏ដូចជាជួយឧបត្ថម្ភ វេជ្ជបណ្ឌិត គ្រូពេទ្យទាំងអស់ដែលកំពុងចូលរួមដោយផ្ទាល់ក្នុងការងារព្យាបាល អ្នកជម្ងឺកូវីដ ១៩ ព្រមទាំងជួយគាំទ្រការទិញសម្ភារៈបរិក្ខារវេជ្ជសាស្ត្រសម្រាប់ បម្រើការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។
គិតត្រឹមវេលាម៉ោង១២ថ្ងៃទី៩ ខែមិថុនា មូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ ទទួល បានទឹកប្រាក់ចំនួន៥៦,២ពាន់លានដុងពីស្ថានីយ៍ទូរស័ព្ទ ១៤០៨ ហើយប្រាក់ឧបត្ថម្ភ ចំនួន៤,២ ទ្រីលានដុង ក៏ត្រូវបានបញ្ជូនទៅមូលនិធិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ