ប៉ាគីស្ថាន និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាកាត់បន្ថយភាពតានតឹង

(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា ប៉ាគីស្ថាន និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាក្នុងការបន្ថយភាពតានតឹង បន្ទាប់ពីភាគីទាំងពីរបានធ្វើការវាយប្រហារតាមអាកាសយ៉ាងសាហាវសំដៅលើគោលដៅរបស់ក្រុមឧទ្ទាមនៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមកក្នុងសប្តាហ៍នេះ។

សេចក្តីសង្ខេបនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Jalil Abbas Jilani និងសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសទាំងពីរ "បានយល់ព្រមលើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងវិស័យផ្សេងទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក"។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបន្ធូរបន្ថយស្ថានការណ៍។

សូមគូសបញ្ជាក់ថា មុននោះ ទាំងអ៊ីរ៉ង់ និងប៉ាគីស្ថាន បានធ្វើការវាយប្រហារតាមអាកាស សំដៅលើគោលដៅភេរវករ នៅក្នុងទឹកដីរៀងៗខ្លួន បណ្តាលឲ្យមនុស្សជាច្រើនត្រូវស្លាប់ រួមទាំងស្ត្រី និងកុមារផងដែរ។ ការវាយប្រហារបានបង្កការព្រួយបារម្ភដល់តំបន់ និងសហគមន៍អន្តរជាតិ។ អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកបានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ ខណៈដែលប្រទេសចិនបានស្នើឱ្យមានការសម្របសម្រួល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ