ប៉ាគីស្ថាន និងអ៊ីរ៉ង់បានស្តារទំនាក់ទំនងឡើងវិញជាផ្លូវការ

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយកាលពីយប់ថ្ងៃទី ២៦ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានលោក Mumtaz Zahra Baloch បានឲ្យដឹងថា៖ ប្រទេសប៉ាគីស្ថាន និងអ៊ីរ៉ង់បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតរបស់ប្រទេសនីមួយៗវិលត្រឡប់ទៅកាន់តំណែងវិញនៅក្នុងរដ្ឋធានី Tehran និង Islamabad ដោយបានស្តារទំនាក់ទំនងទ្វេភាគីឡើងវិញជាផ្លូវការ បន្ទាប់ពីភាពតានតឹងនាពេលថ្មីៗនេះ។
ប៉ាគីស្ថាន និងអ៊ីរ៉ង់បានស្តារទំនាក់ទំនងឡើងវិញជាផ្លូវការ - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian គ្រោងនឹងធ្វើទស្សនកិច្ចនៅប៉ាគីស្ថាននៅថ្ងៃទី ២៩ ខែមករា។ រូបថត៖ THX/TTXVN

ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅអ៊ីរ៉ង់ លោក Muhammad Muddasir Tipu បានវិលត្រឡប់មកប្រទេសវិញកាលពីសប្តាហ៍មុនភ្លាមៗ បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើខេត្ត Balochistan កាលពីថ្ងៃទី ១៦ ខែមករា ដោយហេតុផលបញ្ឈប់ក្រុមភេរវករ។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប៉ាគីស្ថាន ដែលកំពុងធ្វើដំណើរទៅប្រទេសវិញក៏ត្រូវបានប៉ាគីស្ថានបដិសេធមិនអនុញ្ញាតឲ្យត្រឡប់ចូលប្រទេសប៉ាគីស្ថានទៀតដែរ។ ចាប់តាំងពីពេលនោះមក ប៉ាគីស្ថានបានផ្អាកទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង។

ប៉ាគីស្ថាន និងអ៊ីរ៉ង់កំពុងខិតខំព្យាយាមធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ  បន្ទាប់ពីភាពតានតឹងនាពេលថ្មីៗនេះ។ ក្រៅពីអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតចូលធ្វើការវិញ ភាគីទាំងពីរក៏បានឯកភាពលើដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថានរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian កាលពីថ្ងៃទី ២៩ ខែមករា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ