ប៉ាគីស្ថាន និងអ៊ីរ៉ង់បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ

(VOVWORLD) - កាលពីថ្ងៃទី ២៩ ខែមករា ប្រទេសប៉ាគីស្ថាន និងអ៊ីរ៉ង់បានបញ្ជាក់ពីការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ដោយបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលក្នុងការសងសឹកគ្នា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ លោក Hossein Amir Abdollahian នៅរដ្ឋធានី Islamabad (ប៉ាគីស្ថាន) រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Jalil Abbas Jilani បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានដោះស្រាយការយល់ច្រឡំយ៉ាងឆាប់រហ័ស; ហើយបានឯកភាពពង្រឹងសកម្មភាពប្រយុទ្ធប្រឆាំងភេរវកម្ម និងដោះស្រាយក្តីកង្វល់របស់គ្នាទៅវិញទៅមក។

ប៉ាគីស្ថាន និងអ៊ីរ៉ង់បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ - ảnh 1រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានស្តីទី លោក Jalil Abbas Jilani និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian ជួបពិភាក្សាគ្នានៅទីក្រុង Islamabad នៅថ្ងៃទី២៩ ខែមករា។ រូបថត៖ រ៉យទ័រ

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abdollahian បានបញ្ជាក់ថា ប្រទេសទាំងពីរបានយោកយល់គ្នាទៅវិញទៅមក ហើយបានឲ្យដឹងថា លោកប្រធានាធិបតី Ebrahim Raisi នឹងទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថានក្នុងពេលឆាប់ៗនេះ។

មុននេះ នៅថ្ងៃទី១៩ ខែមករា ប៉ាគីស្ថាន និងអ៊ីរ៉ង់ “បានឯកភាពកាត់បន្ថយភាពតានតឹង”។ ទំនាក់ទំនងនៃប្រទេសជិតខាងទាំងពីរកាន់តែតានតឹងបន្ទាប់ពីប្រទេសទាំងពីរបានធ្វើការវាយប្រហារតាមជើងអាកាសប្រឆាំងនឹងគោលដៅដែលពួកគេចាត់ទុកថាជាទីតាំងភេរវករនៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក។ ការវាយប្រហារបានសម្លាប់មនុស្សជាច្រើននាក់ រួមទាំងស្ត្រី និងកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ