ប៉ាគីស្ថាន និងអ៊ីរ៉ង់បានឯកភាពអនុញ្ញាត​ឱ្យឯកអគ្គរដ្ឋទូតនៃប្រទេស​ទាំងពីរវិល​ត្រលប់​ទៅ​ធ្វើការវិញ​

(VOVWORLD) - នាថ្ងៃទី ២២ ខែមករា អ៊ីរ៉ង់ និងប៉ាគីស្ថានបានប្រកាសថា ឯកអគ្គរដ្ឋទូតរបស់ខ្លួននឹងវិលត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមបន្ធូរបន្ថយភាពតានតឹងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់គ្នាទៅវិញទៅមកកាលពីសប្តាហ៍មុន។ 

សេចក្តីថ្លែងការណ៍រួមដែលចេញដោយក្រសួងការបរទេសទាំងពីរ បានលើកច្បាស់ថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរអាចវិលត្រឡប់ទៅកាន់តំណែងវិញនៅថ្ងៃទី ២៦ ខែមករា។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅប៉ាគីស្ថាននៅថ្ងៃទី ២៩ ខែមករា តបតាមសេចក្តីអញ្ជើញរបស់សមភាគីប៉ាគីស្ថានលោក Jalil Abbas Jilani ។ ការសម្រេចចិត្តនេះ ត្រូវបានប្រកាសបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ។

ប៉ាគីស្ថាន និងអ៊ីរ៉ង់បានឯកភាពអនុញ្ញាត​ឱ្យឯកអគ្គរដ្ឋទូតនៃប្រទេស​ទាំងពីរវិល​ត្រលប់​ទៅ​ធ្វើការវិញ​ - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ។ រូបថត៖ THX/TTXVN

មុននោះ កាលពីថ្ងៃទី ១៩ ខែមករា ប៉ាគីស្ថាន និងអ៊ីរ៉ង់ "បានឯកភាពគ្នាក្នុងការបន្ធូរបន្ថយភាពតានតឹង"។ ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងប៉ាគីស្ថានមានភាពតានតឹង បន្ទាប់ពីប្រទេសទាំងពីរបានធ្វើការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅដែលពួកគេចាត់ទុកថាជាមូលដ្ឋានភេរវករ លើទឹកដីរបស់គ្នាទៅវិញទៅមក។ បន្ទាប់ពីការវាយប្រហារទាំងនេះ ប៉ាគីស្ថានបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួននៅទីក្រុងតេអេរ៉ង់ ហើយបានប្រកាសថាតំណាងការទូតរបស់អ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដដែលកំពុងបំពេញការងារនៅប្រទេសខ្លួន មិនត្រូវបានអនុញ្ញាតិឱ្យវិលត្រឡប់មកប៉ាគីស្ថាននោះទេ។ រី៝ខ្លួនវិញ អ៊ីរ៉ង់ក៏បានកោះហៅភារៈធារីរបស់ខ្លួនប្រចាំនៅទីក្រុងអ៊ីស្លាម៉ាបាដ អំពីការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ