ប៉ាគីស្ថានកំទេចចោលមេគំនិតករណីបំផ្ទុះគ្រាប់បែកដ៏បង្ហូរឈាមបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន
(VOVWORLD) -កងកម្លាំងសន្ដិសុខបានដំណើរការយុទ្ធនាការស្វែងរកចាប់ខ្លួន បន្ទាប់ពិទទួលបានដំណឹងស៊ើបការណ៍សម្ងាត់ដែលថា Hidayat Ullah ជាសមាជិកអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) កំពុងស្ថិតនៅភូមិ Darenjo ស្រុក Qalat។
កងកម្លាំងសន្តិសុខប៉ាគីស្ថាន។ (រូបថត: AFP / TTXVN) |
នាថ្ងៃទី ២០ កក្កដាកងកំលាំងសន្តិសុខប៉ាគីស្ថានបានកំទេចចោលមេគំនិតនៃករណីបំផ្ទុះគ្រាប់បែកអត្តឃាត ដ៏បង្ហូរឈាមបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសខ្លួន ក្នុងការតាំងគ្នានៅខេត្ត Balochistan ប៉ែកនិរតី។ កងកម្លាំងសន្ដិសុខបានដំណើរការយុទ្ធនាការស្វែងរកចាប់ខ្លួន បន្ទាប់ពិទទួលបានដំណឹងស៊ើបការណ៍សម្ងាត់ដែលថា Hidayat Ullah ជាសមាជិកអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) កំពុងស្ថិតនៅភូមិ Darenjo ស្រុក Qalat។ កងកម្លាំងព្រំដែន ប៉ាគីស្ថាន (FC) បានវាយឆ្មក់ចូលក្នុងផ្ទះដែលមុខសញ្ញានេះកំពុងស្នាក់នៅ ហើយកំទេចចោល Hidayat Ullah ផងដែរ។
Hidayat Ullah បានបញ្ជា Hafeez Nawaz ឲ្យអនុវត្តន៍ករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅ Mastung កាលពីសប្ដាហ៍មុន ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ 149 នាក់ត្រូវស្លាប់។ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលស្គាល់ជាមេគំនិតករណីនេះផងដែរ៕