ប៉ាគីស្ថានគាំទ្រដំណើរការសន្តិភាពពេញលេញនៅអាហ្វហ្គានីស្ថាន

(VOVWORLD) - ប៉ាគីស្ថានគាំទ្រដំណើរការសន្តិភាពពេញលេញមួយនៅអាហ្វហ្គានីស្ថានហើយនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគោលដៅនេះ។ 
ប៉ាគីស្ថានគាំទ្រដំណើរការសន្តិភាពពេញលេញនៅអាហ្វហ្គានីស្ថាន - ảnh 1 មេដឹកនាំសហភាពអឺរ៉ុបចូលរួមកិច្ចប្រជុំកំពូលតាមអ៊ិនធឺរណែតនៅទីក្រុងប្រ៊ុចសែលប្រទេស ប៊ែលហ្សិក  (រូបថត៖ AFP / VNA)

នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan កំពុងធ្វើទស្សនកិច្ចនៅអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា បានថ្លែងដូច្នេះ នៅក្នុងសន្និសីទកាសែតរួម ជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះ លោក Mohammad Ashraf Ghani។ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan បានឲ្យដឹងថា ប៉ាគីស្ថានមានការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហឹង្សានាពេលថ្មីៗនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បើទោះបីជាកិច្ចចរចាសន្តិភាពកំពុងប្រព្រឹត្តិទៅនៅដូហា (កាតា) រវាងគណៈប្រតិភូរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងតំណាងតាលីបង់ក៏ដោយ។ លោកបានសង្កត់ធ្ងន់លើដំណើរទស្សនកិច្ចនៅពេលនេះបានបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជននិងរដ្ឋាភិបាលប៉ាគីស្ថានអំពីខឿនសន្តិភាពនៅអាហ្វហ្គានីស្ថានហើយបានបញ្ជាក់ថាប៉ាគីស្ថាននឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកាត់បន្ថយអំពើហឹង្សានៅអាហ្វហ្គានីស្ថាន។ ជាការឆ្លើយតប ប្រធានាធិបតី លោក  Ghani បានហៅដំណើរទស្សនកិច្ចទៅកាន់ Kabul របស់នាយករដ្ឋមន្រ្តីលោក Imran Khan គឺជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ដោយបានសង្ហោះសារថាអំពើហឹង្សាមិនមែនជាដំណោះស្រាយចំពោះស្ថានភាពបច្ចុប្បន្ននៅអាហ្គានីស្ថានឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ