ប៉ាគីស្ថានតាមចាប់ជនដៃដល់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅ Lahore

ប៉ាគីស្ថានតាមចាប់ជនដៃដល់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅ Lahore - ảnh 1
កន្លែងកើតហេតុនៃការវាយប្រហារអត្តឃាតនៅ Lahore (រូបថត៖Xinhua/TTXVN)

(VOVworld) - ប៉ាគីស្ថាននាថ្ងៃទី២៨ មិនា បានបើកយុទ្ធនាការតាមចាប់ក្រុមឧទ្ទាម
ដែលឈរនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកនាថ្ងៃទី២៧ មិនា នៅទីក្រុង
 Lahore ដែលបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស។បរិមាណអ្នកស្លាប់ក្នុង
រឿងហេតុនេះបានកើនឡើងដល់ទៅ៧២នាក់​ និង៣១៥នាក់ទៀតរង របួស។មុន
នោះ Jamaat-ul-Ahrar ជាសាខាមួយរបស់តាលីបង់នៅប៉ាគីស្ថានបាន ទទួលស្គាល់
ថាអនុវត្តន ការវាយប្រហារពោលខាងលើ ដោយតម្រង់ទៅលើក្រុមគ្រីស្ទសាស
និក។
អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាថ្ងៃទី២៧ មិនា ក៏បានថ្កោលទោស
ការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅទីក្រុង Lahore ព្រមទាំងអំពាវនាវឲ្យ
នាំយកជនដៃដល់ទៅកាត់ទោសយ៉ាងឆាប់ៗ។ប្រទេសជាច្រើនលើពិភពលោក
បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះហើយបួងសួងឲ្យជនរងរបួស
សះស្បើយយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ