ប៉ាគីស្ថាននិងអាប់ហ្គានីស្ថានបើកច្រកទ្វារព្រំដែនឡើងវិញ
|
ប៉ាគីស្ថាននិងអាប់ហ្គានីស្ថានបើកច្រកទ្វារព្រំដែនឡើងវិញ (VNA) |
(VOVworld) – ក្រោយពីកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ជាច្រើនលើកជាច្រើន
សារមក រដ្ឋាភិបាលនៃប៉ាគីស្ថាននិងអាប់ហ្គានីស្ថាន នាថ្ងៃទី ៣១ សីហា
បានឯកភាព បើកច្រកទ្វារព្រំដែនឡើងវិញបន្ទាប់ពីរយៈពេល ១៤ ថ្ងៃបិទទ្វារ
ព្រមទាំង ដំណើរការកិច្ចប្រជុំជាប្រចាំខែដើម្បីដោះស្រាយជាបន្ទាន់រាល់បញ្ហា
ទាក់ទិនដល់ខ្សែព្រំដែន។ ច្រកទ្វារព្រំដែន Chaman ត្រូវបានហៅថា «ច្រកទ្វា
រមិត្តភាព» ស្ថិតនៅខេត្ត Balochistan ប៉ែកអាគ្នេយ៍ប៉ាគីស្ថាន។ នាថ្ងៃទី
១៨ សីហា កន្លងទៅ ប៉ាគីស្ថានបានសម្រេចបិទច្រកទ្វារព្រំដែននេះ ក្រោយ
ពីមនុស្សមួយក្រុមមកពី ទីរួមខេត្ត Spinboldak ចំណុះតំបន់ព្រំដែនខាង
អាប់ហ្គានីស្ថានបានរៀបចំធ្វើបាតុកម្មដុតទង់ជាតិរបស់ប៉ាគីស្ថានហើយ
ខំប្រឹងប្រែងរកវិធីវាយប្រហារទៅលើទាហានការពារព្រំដែននៅទីនេះ។
ការបិទច្រកទ្វារព្រំដែននេះបានបណ្តាលខាត់បង់ យ៉ាងធ្ងន់ហិរញ្ញវត្ថុ
ចំពោះអាជីវករក៏ដូចជាជះឥទ្ធិពលដ៏ធ្ងន់ធ្ងរទៅលើសកម្មភាពធ្វើដំណើរ
ទៅវិញទៅមកនៅទីនេះ៕