ប៉ាគីស្ថានបញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំងនៅសាលាជាន់ខ្ពស់ប៉ូលីស
|
ប៉ាគីស្ថានបញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំងនៅសាលាជាន់ខ្ពស់ប៉ូលីស (VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ២៥ តុលា កងទ័ពប៉ាគីស្ថានដោយមានការជួយ
ឧបត្ថម្ភរបស់ឧទ្ធម្ភាគចក្របានបិទបញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំងដោយ
ទ្រង់ទ្រាយធំបន្ទាប់ពីបណ្ដាជនប្រដាប់អាវុធបានវាយប្រហារហើយចាប់ចំណាប់
ខ្មាំងនៅសាលាជាន់ខ្ពស់ប៉ូលីស Balochistan។ មនុស្សយ៉ាងហោចណាស់ចំនួន
២០ នាក់ត្រូវស្លាប់ហើយបរិមាណជនរងគ្រោះអាចបន្តកើនឡើងថែមទៀត។
ប៉ូលីសបានឲ្យដឹងថា៖ មានសិក្ខាកាមនិងគ្រូបង្រៀនពី ៥០០ ដល់ ៧០០ នាក់
មានវត្តមានក្នុងពេលដែលកើតមានឡើងការវាយប្រហារ។ នាបច្ចុប្បន្ន
មិនទាន់ មានអង្គការណាមួយទទួលស្គាល់ដំណើរការវាយប្រហារនេះនៅឡើយ៕