ប៉ាគីស្ថានប្រកាសផែនការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងភេវរកម្ម
|
ប៉ាគីស្ថានប្រកាសផែនការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងភេវរកម្ម (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ប៉ាគីស្ថានប្រកាសថានឹងបង្កើតបណ្ដាតុលាកាយោធា
ដើម្បីជំនុំជំរះរាល់រឿងហេតុដែលទាក់ទិនដល់ភេវរកម្ម។ នេះគឺជាផ្នែកមួយក្នុងផែនការ ប្រយុទ្ធប្រឆាំងនឹងភេវរកម្មនៃប្រទេសនេះបន្ទាប់ពីការវាយប្រហារបង្ហូរឈាមរបស់
តាលីបង់ទៅលើសាលារៀនមួយនៅទីក្រុងភាគខាងជើងខេត្ត Peshawar ដែល ធ្វើ
ឲ្យមនុស្សចំនួន ១៥០ នាក់ ត្រូវស្លាប់ ក្នុងនោះ ភាគច្រើនជាកុមារ។ ថ្លែងមតិលើ
កាណាល់ទូរទស្សន៍ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Sharif បានសង្កត់ធ្ងន់ថា៖ ប្រទេសនេះត្រូវមានសកម្មភាពដ៏ប្តូរប្តេជ្ញដើម្បីលុបបំបាត់ចោលជ្រុលនិយមភេវរកម្ម។ លោក
Sharif បានឲ្យ ដឹងថែមទៀតថា៖ ផែនការនេះនឹងត្រូវបានអនុវត្តក្នុងរយៈពេល ២ ឆ្នាំ។ ផែនការប្រយុទ្ធប្រឆាំងនឹងភេវរកម្មពោលខាងលើរួមមានវិធានការដូចជា៖ ការកាត់
ផ្តាចជំនួយខាងហិរញ្ញវត្ថុសំរាប់ភេវរកម្មធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញដើម្បីបង្កលក្ខណៈ
ងាយស្រួលក្នុងការ បង្កើតតុលាកាយោធាជំនុំជម្រះមុខសញ្ញាភេវរកម្ម ជាដើម៕