ប៉ាគីស្ថានរំសាយរដ្ឋ​សភា

(VOVWORLD) - កាលថ្ងៃទី ៩ ខែសីហា បីថ្ងៃមុនពេលបញ្ចប់អាណត្តិ ៥ ឆ្នាំរបស់ខ្លួន រដ្ឋសភាប៉ាគីស្ថានត្រូវបានរំសាយ។
ប៉ាគីស្ថានរំសាយរដ្ឋ​សភា - ảnh 1សម័យប្រជុំរដ្ឋសភាប៉ាគីស្ថានក្នុងទីក្រុង Islamabad ។ រូបថត៖ AFP/VNA

រដ្ឋសភាប្រទេសនេះនឹងបើកសម័យប្រជុំរួមចុងក្រោយដើម្បីពិភាក្សាអំពីបញ្ហាជាតិដូចជាគោលនយោបាយការបរទេស គម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) និងការប្រែប្រួលអាកាសធាតុ។ នៅក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានធ្វើសុន្ទរកថាដោយប្រកាសថា លោកនឹងដាក់ជូនសេចក្តីសង្ខេបអំពីការរំសាយរដ្ឋសភាចំពោះប្រធានាធិបតីប៉ាគីស្ថាន នៅថ្ងៃតែមួយ។

ក្រៅពីនោះ មេដឹកនាំគណៈបក្សប្រឆាំងនៅក្នុងរដ្ឋសភា លោក Raja Riaz បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Shehbaz Sharif អំពីតួនាទីជានាយករដ្ឋមន្ត្រីស្តីទី។ លោក Riaz បានឲ្យដឹងថា ដំណើរការពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តត្រូវបានបញ្ចប់ ដែលតាមនោះ បេក្ខជនបីនាក់សម្រាប់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នត្រូវបានកំណត់ស្ទើរតែទាំងស្រុង។ នាយករដ្ឋមន្ត្រីប៉ាកីស្ថាន លោក Shehbaz Sharif និងមេដឹកនាំបក្សប្រឆាំងអាចនឹងពិភាក្សាលើបញ្ហានេះក្នុងរយៈពេលបីថ្ងៃ សូម្បីតែបន្ទាប់ពីការរំសាយរដ្ឋសភាក៏ដោយ។ ក្នុងករណីដែលភាគីពាក់ព័ន្ធមិនអាចឈានដល់កិច្ចព្រមព្រៀងមួយ បញ្ហានេះនឹងត្រូវបានបញ្ជូនទៅគណៈកម្មការរៀបចំការបោះឆ្នោតប៉ាគីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ