ប៉ាគីស្ថានវាយតំលៃខ្ពស់ចំពោះបរិយាកាសនយោបាយ-សង្គមដ៏ស្ថិរភាពនៃវៀតណាម
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៉ាគីស្ថានលោក Nguyen Xuan Luu (ខាងឆ្វេង)
ជូនអំណោយអនុស្សាវរីយ៍សំរាប់អនុរដ្ឋមន្រ្តីក្រសួងការបរទេសប៉ាគីស្ថាន
លោក Aiza Ahmad Chaudhry (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី១៤ តុលា ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅប៉ាគីស្ថានលោក Nguyen Xuan Luu ដែលទៅទទួលបេសកកម្មថ្មី អនុរដ្ឋមន្រ្តី
ក្រសួងការបរទេសប៉ាគីស្ថានលោក Aiza Ahmad Chaudhry បានសម្ដែងការចាប់អា
រម្មណ៍ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលកន្លងទៅ ព្រម
ទាំងវាយតំលៃខ្ពស់ចំពោះបរិយាកាសនយោបាយសង្គមដ៏ស្ថិរភាពនៅវៀតណាម។
លោក Aiza Ahmad Chaudhry បានអះអាងថា ប្រទេសទាំង២មានសក្ដានុភាពជាច្រើន
ដើម្បីអភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ជាពិសេស
គឺក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរណ៍។តាមលោកថា នាបច្ចុប្បន្ន មុខ
ទំនិញត្រីបាសារបស់វៀតណាម កំពុងត្រូវបាននាំចូលមកបាគីស្ថានដោយបរិមាណ
ច្រើននិងត្រូវបាន អតិថិជននៅប្រទេសនេះនិយមចូលចិត្ត៕