ប៉ាគីស្ថានអំពាវនាវបង្កើតកាណាល់ទាក់ទិងដើម្បីដោះស្រាយភាពតានតឹងរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត
|
ប៉ាគីស្ថានអំពាវនាវបង្កើតកាណាល់ទាក់ទិងដើម្បីដោះស្រាយភាពតានតឹងរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត (Image: VNA) |
(VOVworld) – មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា៖ នាថ្ងៃទី ១៨ មករា
គណៈប្រតិភូជាន់ខ្ពស់ប៉ាគីស្ថានដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nawaz
Sharif ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចអារ៉ាប់ប៊ីសាអូឌីត បានអំពាវ
នាវ បង្កើតកាណាល់ទាក់ទងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់។ ដំណើរទស្សន
កិច្ចនេះ បានប្រព្រឹត្តទៅក្នុងកាលៈទេសៈប៉ាគីស្ថានកំពុងខំប្រឹងប្រែងធ្វើ
ប្រទេសអាជ្ញាកណ្ដាល ដោះស្រាយការខ្វែងគំនិតប្រទេសឥស្លាមទាំងពីរ
ពោលខាងលើក្រោយពី អារ៉ាប់ប៊ីសាអូឌីតបានប្រហារជីវិតបុព្វជិកនិកាយ
ឥស្លាម Shiite លោក Nimr al Nimr។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើក
នេះ នាយករដ្ឋមន្ត្រី Sharif រួមជាមួយអគ្គសេនាធិការកងទ័ពប៉ាគីស្ថាន
លោក Raheel Sharif បានចល គាល់ព្រះមហាក្សត្រ Salma នៅរាជធានី
Riyadh។ ក្នុងជំនួបនេះ លោក Sharif បានអំពាវនាវដោះស្រាយរាល់ការ
ខ្វែងគំនិតរវាងសហគមន៍ជនឥស្លាម ដោយសន្តិវិធី៕