បង្កការប្រែប្រួលជាក់ស្ដែងក្នុងពេលអនុវត្តពិនិត្យតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹម

បង្កការប្រែប្រួលជាក់ស្ដែងក្នុងពេលអនុវត្តពិនិត្យតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹម - ảnh 1
គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Vinh Phuc បានរៀបចំសន្និសីទ ពិនិត្យទិតៀននិងស្វ័យទិតៀនសមូហភាពគណៈកម្មាធិការអចិន្ត្រៃយ៍តាមស្មារតីសេចក្តីសំរេចចិត្ត មជ្ឈឹមលើកទី៤នីតិកាលទី១១


        VOV-គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Vinh Phuc វៀត​ណាមនាថ្ងៃទី១០កញ្ញាបានរៀបចំសន្និសីទពិនិត្យទិតៀននិងស្វ័យទិតៀន
សមូហភាពគណៈកម្មាធិការអចិន្ត្រៃយ៍តាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើក
ទី៤​នីតិកាលទី១១ស្ដីពី “បញ្ហាចាំបាច់មួយចំនួនអំពីការកសាងបក្សនាបច្ចុប្បន្ន”។
ថ្លែង​មតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរគណៈ
​កម្មាធិការ​អចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Vinh Phuc ក្ដាប់ជាប់បណ្ដាខ្លឹមសារ សេចក្តីណែនាំរបស់មជ្ឈឹម ជាក់ស្ដែងបនីយកម្មបណ្ដាខ្លឹមសារសេចក្តីសំរេចចិត្ត
ជិតស្និទ្ធ​ជាមួយស្ថានភាពជាក់ស្ដែងដំបន់ដើម្បីបង្កការប្រែប្រួលពិតប្រាកដ។
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “សំណូមពររាល់ការទិតៀនគឺត្រូវឃើញនិងកែប្រែយ៉ាងច្បាស់លាស់ ចំណុចខ្សោយនិងសំខាន់គឺរក្សាសាមគ្គីភាពឯកភាពបង្កចលនាបដិវត្តនៅដំបន់
ធ្វើជាគំរូ​ឲ្យថ្នាក់ក្រោម លើកកំពស់កំលាំងប្រយុទ្ធរបស់បក្សភាគខេត្ត Vinh Phuc។
យើង​ជាកំលាំងស្នូលនៃបដិវត្តនៅដំបន់ដូច្នេះយើងត្រូវជាគំរូដើម្បីមហាជន
បក្ខជនរបស់ខេត្ត Vinh Phuc មើលទៅដើម្បីគេឃើញការពិនិត្យនេះហ្មត់ចត់ផង
ត្រឹមត្រូវផង​កសាង​អភិវឌ្ឍន៍បក្សផងមិនម៉ែនជាការពិនិត្យផ្ទៃក្នុងឡើយ។”

        នាថ្ងៃដ៏ដែល គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Dong Nai
និង​ Binh Phuoc ក៏បានរៀបចំ សន្និសីទពិនិត្យទិតៀននិងស្វ័យទិតៀន​សមូហភាព​បុគ្គលគណៈកម្មាធិការអចិន្ត្រៃយ៍តាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤​
នីតិកាលទី១១ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ