បង្កើតកម្លាំងចលករថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-អ៊ូសបេគីស្ថាន

(VOVWORLD) - នាថ្ងៃទី ១៨ មីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួង ការបរទេសអ៊ូសបេគីស្ថាន លោក Bakhtiyor Saidov ដែលកំពុងបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមីនា។

បង្កើតកម្លាំងចលករថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-អ៊ូសបេគីស្ថាន - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួង ការបរទេសអ៊ូសបេគីស្ថាន លោក Bakhtiyor Saidov។ (រូបថត៖ VNA) 
នៅក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានវាយ តំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែល អ៊ូសបេគីស្ថាន សម្រេចបាន ព្រមទាំងបានកត់សម្គាល់នូវកំណើនដ៏គួរឱ្យចាប់អារម្មណ៍នៃទំហំពាណិជ្ជកម្មរវាងវៀតណាម-អ៊ូសបេគីស្ថាន ចាប់ពីឆ្នាំ២០២១មក ជាមួយនឹងអត្រាជាមធ្យមជាង ៣០% ក្នុង មួយឆ្នាំ។ ជាពិសេសនៅឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ១៦០ លានដុល្លារអាមេរិក កើនឡើង ៣២% បើធៀបនឹងឆ្នាំ ២០២២។
បង្កើតកម្លាំងចលករថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-អ៊ូសបេគីស្ថាន - ảnh 2ទិដ្ឋភាពនៃជំនួបពិភាក្សាការងាររវាងភាគីទាំងពីរ។ (រូបថត៖ VNA)
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Bakhtiyor Saidov បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូ ប្រពៃណីនិងសំខាន់ជួរមុខរបស់អ៊ូសបេគីស្ថាននៅក្នុងតំបន់។ លោករដ្ឋមន្ត្រីមាន បំណងចង់នាំកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងអប់រំ ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែង; មានបំណងចង់ឲ្យ វៀតណាមនឹងដើរតួនាទីជាស្ពានដើម្បីជួយប្រទេសអ៊ូសបេគីស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់ រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាស៊ី កណ្តាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ