បង្កើតកម្លាំងរស់ថ្មីសម្រាប់ផែនមហាសាមគ្គីជាតិទាំងមូល
(VOVWORLD) - សាស្រ្តាចារ្យ បណ្ឌិត Nguyen Ngoc Minh អនុប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់វិទ្យាសាស្ត្រ អប់រំនិងបរិស្ថាន បានចាត់ទុកថា ក្នុងរយៈពេល៥ឆ្នាំនៃ អាណត្តិមុន រណសិរ្សមាតុភូមិវៀតណាមបានអនុវត្តន៍សកម្មភាពដោយពោរពេញ ទៅដោយការទទួលខុសត្រូវ ដែលត្រូវបានបក្ស រដ្ឋអំណាច អង្គការមហាជន និង ប្រជាជនកត់សម្គាល់និងវាយតម្លៃខ្ពស់។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man (រូបថត៖ VOV) |
នារសៀលថ្ងៃទី១៥ ខែឧសភា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិ វៀតណាម បានរៀបចំកិច្ចប្រជុំផ្ដល់មតិចំពោះពង្រាងឯកសារ ដាក់ជូនមហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមទូទាំងប្រទេសលើកទី៩ អាណត្តិ២០១៩-២០២៤។
សាស្រ្តាចារ្យ បណ្ឌិត Nguyen Ngoc Minh អនុប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់វិទ្យាសាស្ត្រ អប់រំនិងបរិស្ថាន បានចាត់ទុកថា ក្នុងរយៈពេល៥ឆ្នាំនៃ អាណត្តិមុន រណសិរ្សមាតុភូមិវៀតណាមបានអនុវត្តន៍សកម្មភាពដោយពោរពេញ ទៅដោយការទទួលខុសត្រូវ ដែលត្រូវបានបក្ស រដ្ឋអំណាច អង្គការមហាជន និង ប្រជាជនកត់សម្គាល់និងវាយតម្លៃខ្ពស់។ សកម្មភាពជាច្រើនរបស់រណសិរ្សបាន រួមចំណែកបង្កើតឡើងការស្រុះចិត្តគំនិតក្នុងសង្គម។ លោក Nguyen Ngoc Minh បានថ្លែងថា៖
“ចំពោះប្រធានបទ “សាមគ្គីភាព ប្រជាធិបតេយ្យ ស្រុះចិត្តគំនិត អភិវឌ្ឍន៍” នោះគឺយើងខ្ញុំគាំទ្រចំពោះ ការស្រុះចិត្តគំនិត។ ដោយសារតែរណសិរ្សយើងបាន បង្កើតឡើងការស្រុះចិត្តគំនិតក្នុងសង្គម ធ្វើអោយសង្គមសាមគ្គីជា ធ្លុងមួយ ព្រមទាំងបង្កើតឡើងកម្លាំងចលករថ្មីមួយផងដែរ។ ហេតុដូច្នេះហើយ ការស្រុះចិត្តគំនិតពិតជាមានអត្ថន័យដ៏ធំធេងណាស់”៕