បង្កើតការងារ ធានាសន្តិសុខសង្គមក្នុងបរិបទដែលសេដ្ឋកិច្ចនៅតែជួបការលំបាក

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ឧសភា) រដ្ឋសភាបានចាប់ផ្តើមកិច្ចពិភាក្សារយៈពេល ២ ថ្ងៃនៅសាលប្រជុំ ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងដំណោះស្រាយ ដោះស្រាយការលំបាកសម្រាប់សេដ្ឋកិច្ច ប្រតិភូជាច្រើនបានចាប់អារម្មណ៍លើការធានាសន្តិសុខសង្គម និងបង្កើតការងារជូនពលករក្នុងបរិបទដែលសេដ្ឋកិច្ចនៅតែជួបការលំបាក។ សម័យពិភាក្សាត្រូវបានផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍ សម្រាប់អ្នកបោះឆ្នោតទូទាំងប្រទេសតាមដានទស្សនា។

បង្កើតការងារ ធានាសន្តិសុខសង្គមក្នុងបរិបទដែលសេដ្ឋកិច្ចនៅតែជួបការលំបាក - ảnh 1សមាជិការសភា Dinh Thi Ngoc Dung គណៈប្រតិភូ Hai Duong (រូបថត៖ VOV)

យោងតាមលោកស្រី Dinh Thi Ngoc Dung សមាជិការដ្ឋសភាខេត្ត Hai Duong បានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ ១៩ បណ្តាលឲ្យទីផ្សារការងារធ្លាក់ចុះ ពលករជាច្រើនបានបាត់បង់ការងារ បាត់បង់ប្រភពចំណូលសំខាន់។ល។ ប្រការនេះប៉ះពាល់ដល់ជីវភាពរបស់ពលករ។ ដូច្នេះត្រូវអនុវត្តគោលនយោបាយជួយដល់និយោជិតឲ្យបានទាន់ពេលវេលា។ សំដៅដល់ពលករផងដែរ សមាជិការសភា To Ai Vang គណៈប្រតិភូសភាខេត្ត Soc Trang បានចាត់ទុកថា ការថយចុះនៃកំណើនសេដ្ឋកិច្ចនឹងនាំទៅរកការកើនឡើងនៃអត្រាបាត់បង់ការងារធ្វើ។ បច្ចុប្បន្ននេះ វៀតណាមបានចូលរួមជាសមាជិក សហគមន៍សេដ្ឋកិច្ចនៃប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបានបើកឱកាសការងារជាច្រើនដល់ពលករ ប៉ុន្តែទន្ទឹមនឹងនោះក៏មានបញ្ហាប្រឈមជាច្រើន  ជាពិសេសគឺការកើនឡើងអត្រាគ្មានការងារធ្វើ។

បង្កើតការងារ ធានាសន្តិសុខសង្គមក្នុងបរិបទដែលសេដ្ឋកិច្ចនៅតែជួបការលំបាក - ảnh 2សមាជិការសភា To Ai Vang គណៈប្រតិភូសភាខេត្ត Soc Trang 

លោកស្រី To Anh Vang បានស្នើថា៖ “ក្រសួង និងវិស័យពាក់ព័ន្ធ ត្រូវបំពេញឲ្យបានឆាប់ៗ នូវទិន្នន័យស្ថិតិស្តីពីស្ថានភាពអត់ការងារធ្វើបច្ចុប្បន្ន ហើយបែងចែកភាពអត់ការងារធ្វើជាបីប្រភេទសំខាន់ៗ៖ ភាពអត់ការងារធ្វើកើតឡើងនៅពេលដែលមានអតុល្យភាពរចនាសម្ព័ន្ធរវាងការផ្គត់ផ្គង់កម្លាំងពលកម្ម និងតម្រូវការ; ភាពអត់ការងារធ្វើដោយសារវិបត្តិសេដ្ឋកិច្ច និងភាពអត់ការងារធ្វើកើតឡើងដោយសារច្បាប់នៃការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារ។ ពីនោះ មានដំណោះស្រាយដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព”។

ក្នុងកិច្ចប្រជុំពិភាក្សានេះ ប្រតិភូមួយចំនួនបានលើកឡើងពីការលើកកម្ពស់ផលិតភាពការងារដើម្បីបង្កើតប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ