បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា​ក្នុងការគ្រប់គ្រងរដ្ឋ​លើវិស័យ​ដែល​ត្រូវបាន​រដ្ឋសភាសួរដេញដោល

(VOVWORLD) - សេចក្តីសម្រេចចិត្តតម្រូវឱ្យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី បណ្ដារដ្ឋមន្ត្រី និងប្រធានស្ថាប័នស្មើក្រសួងសុក្រិតគោលនយោបាយ និងច្បាប់ស្ដីពីកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់; បង្កើនការប្រយុទ្ធប្រឆាំងបទល្មើស ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា​ក្នុងការគ្រប់គ្រងរដ្ឋ​លើវិស័យ​ដែល​ត្រូវបាន​រដ្ឋសភាសួរដេញដោល - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ quochoi.vn)

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទើបបានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីសកម្មភាពសួរដេញដោលនៅសម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៥។ សេចក្តីសម្រេចចិត្តតម្រូវឱ្យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី បណ្ដារដ្ឋមន្ត្រី និងប្រធានស្ថាប័នស្មើក្រសួងសុក្រិតគោលនយោបាយ និងច្បាប់ស្ដីពីកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់; បង្កើនការប្រយុទ្ធប្រឆាំងបទល្មើស ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ បន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារស៊ើបអង្កេតបទល្មើស។ សុក្រិតមូលដ្ឋានគតិយុត្តលើវិស័យសន្តិសុខអ៊ីនធឺណិត ការពារហេដ្ឋារចនាសម្ព័ន្ធលំហអ៊ីនធឺណិតជាតិ។ សេចក្ដីសម្រេចចិត្តបានចែងថា យឺតបំផុតគឺត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំនេះ គឺត្រូវសម្រេចរួចរាល់ការផ្ដល់អត្តសញ្ញាណប័ណ្ណពលរដ្ឋបំពាក់ឈីពអេឡិចត្រូនិច តាមសំណើរបស់ប្រជាពលរដ្ឋដែលមានលក្ខខ័ណ្ឌពេញលេញតាមច្បាប់កំណត់ ធានាថាទន្នន័យប្រើប្រាស់ត្រូវត្រឹមត្រូវ ពេញលេញ និងទាន់ពេលវេលា។

ចំពោះវិស័យវប្បធម៌ កីឡា និងទេសចរណ៍៖ សេចក្ដីសម្រេចចិត្តបានចែងថា៖ រៀបចំអនុវត្តន៍យន្តការ និងគោលនយោបាយស្តីពីការស្តារ និងអភិវឌ្ឍន៍ទេសចរណ៍ឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ មានគោលនយោបាយផ្តល់អាទិភាពដល់ការអភិវឌ្ឍទេសចរណ៍ឱ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញឲ្យបានឆាប់ៗ។ ផ្តោតលើការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វប្បធម៌វៀតណាមដល់ឆ្នាំ២០៣០ យុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រួសារដល់ឆ្នាំ២០៣០។ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់ដំណោះស្រាយកសាងបរិយាកាសវប្បធម៌ ផ្នត’រស់នៅវប្បធម៌ អប់រំសីលធម៌ និងរបៀបរស់នៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ