បង្កើតក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ស្តីពីការបង្កើតក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិ។ 

តាមនោះ ឈ្មោះជាភាសាអង់គ្លេសរបស់ក្រុមប្រឹក្សាគឺ National Council for Cultural Heritage។ ក្រុមប្រឹក្សាគឺជាស្ថាប័នពិគ្រោះយោបល់របស់លោកនាយករដ្ឋមន្រ្តី អំពីបញ្ហានានាដែលទាក់ទងនឹងកិច្ចការពារនិងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌។ ក្រុមប្រឹក្សាផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីជាពីរទម្រង់ គឺការពិគ្រោះយោបល់តាមតម្រូវការនិងការពិគ្រោះយោបល់ឯករាជ្យ។

ក្រុមប្រឹក្សាមានភារកិច្ចផ្តល់យោបល់និងសំណើរដល់នាយករដ្ឋមន្រ្តី នូវទិសដៅយុទ្ធសាស្ត្រនិងគោលនយោបាយសំខាន់ៗ ស្តីពីកិច្ចការពារនិងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ ការទទួលស្គាល់រតនសម្បត្តិជាតិ បញ្ជូនទ្រព្យសម្បត្តិជាតិទៅបរទេសក្នុងរយៈពេលមួយ សម្រាប់បង្ហាញក្នុងការតាំងពិពណ៌ រួមទាំងការបង្កើតសារមន្ទីរជាតិ សារមន្ទីរឯកទេស ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ