បង្កើតក្លឹបមេធាវីពាណិជ្ជកម្មអន្តជាតិវៀតណាម
(VOVworld)-នាព្រឹកថ្ងៃទី៧ធ្នូ នៅទីក្រុងហាណូយ សហព័ន្ធគណៈមេធាវី វៀតណាមបានរៀបចំសិក្ខាសាលា ស្តីពីមហាសន្និបាតបង្កើតក្លឹបមេធាវី
ពាណិជ្ជកម្មអន្តរជាតិវៀតណាម។ ក្លឹបនេះជាអង្គការមួយក្រោមឱវាទ សហព័ន្ធ គណៈមេធាវីវៀតណាម។មេធាវី បណ្ឌិត Do Ngoc Thinh អនុប្រធាន សហព័ន្ធ គណៈមេធាវីវៀតណាមបានឲ្យដឹងថា មហាសន្និបាតនេះនឹងប្រព្រឹត្តទៅនៅទី ក្រុងហាណូយនាថ្ងៃទី១១ធ្នូ។ ក្លឹបនេះត្រូវបានបង្កើតសំដៅជម្រុញសកម្មភាព
ជួប ប្រាស្រ័យ សហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍រវាងបណ្តាអង្គការ
មេធាវី ជំនាញការច្បាប់ និងអង្គការ ស្ថាប័នជាតិនិងអន្តជាតិអំពី ច្បាប់ទាក់ទិន
ដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ៕