បង្កើតខ្សែសង្វាក់តំលៃនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច
(VOVWORLD) - នាថ្ងៃទី១៩ ខែសីហា នៅទីក្រុង Tam Ky ខេត្ត Quang Nam ភាគកណ្ដាល វៀតណាម គណៈកម្មាធិការជនជាតិសហការជាមួយខេត្ត Quang Nam បាន រៀបចំសិក្ខាសាលាបច្ចេកទេសស្ដីពី ការទាក់ទងនឹងខ្សែសង្វាក់តំលៃក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច។
បណ្ដាតំណាងចូលរួមសិក្ខា សាលាដែលជាអ្នកជំនាញមកពីអង្គការនានានៅក្នុងនិងក្រៅប្រទេស បានធ្វើការ វិភាគដើម្បីវាយតំលៃចំពោះឱកាសនិងការសាកល្បងនៃរុក្ខផលក្រៅពីឈើ ក៏ដូច ជាឋានៈរបស់ជនជាតិភាគតិចក្នុងការអភិវឌ្ឍធនធានព្រៃឈើដោយចីរភាព។ បណ្ដាអ្នកជំនាញបានផ្ដល់អនុសាសន៍ថា ចាំបាច់ត្រូវចេញផ្សាយប្រព័ន្ធគោល នយោបាយដោយឡែក ដើម្បីលើកទឹកចិត្តសហគ្រាសនិងអង្គការសេដ្ឋកិច្ច អន្តរជាតិនានា ចូលរួមក្នុងការបង្កើតខ្សែសង្វាក់តំលៃក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចប្រកបដោយចីរភាព៕