បង្កើតគោលនយោបាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅវៀតណាម
(VOVWORLD) - ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល រដ្ឋាភិបាលវៀត ណាមកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចរួចរាល់គោលនយោបាយទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល។
រូបថត៖ Minh Quyet/TTXVN |
ដោយមានគោលបំណងផ្តល់មតិយោបល់និងបង្កើតក្របខ័ណ្ឌគោលនយោបាយគ្រប់គ្រងសេវាអ៊ីនធឺរណែតនៅវៀតណាម ក៏ដូចជាវាយតម្លៃផលប៉ះពាល់នៃគោលនយោបាយឆ្ពោះទៅរកការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចឌីជីថលនោះ នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ នៅទីក្រុងហាណូយ សមាគមផ្សព្វផ្សាយឌីជីថលវៀតណាម (VDCA) បានសហការជាមួយសម្ព័ន្ធអ៊ីនធឺណែតអាស៊ី (AIC) ដើម្បីរៀបចំសិក្ខាសាលាអនឡាញដោយប្រធាន បទ៖ "បង្កើតគោលនយោបាយគ្រប់គ្រងសេវាកម្មលើអ៊ីនធឺណែត ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅវៀតណាម"។
ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា លោក Nguyen Minh Hong ប្រធានសមាគមផ្សព្វផ្សាយឌីជីថល វៀតណាមបានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថលដល់ឆ្នាំ ២០២៥ តម្រង់ទិសដល់ឆ្នាំ ២០៣០ បានដាក់ចេញនូវគោលដៅ និងសមាមាត្រសេដ្ឋកិច្ចឌីជីថលស្រូបយក ២០% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៥។ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល រដ្ឋាភិបាលវៀតណាម កំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចរួចរាល់គោលនយោបាយទាក់ទងនឹងបច្ចេក វិទ្យាឌីជីថល។
សិក្ខាសាលានេះមានប្រធានបទចំនួន ២ ដែលផ្តោតលើការវាយតម្លៃទិដ្ឋភាពទូទៅ និងផលប៉ះពាល់នៃសេចក្តីព្រាងសេចក្តីសម្រេចចិត្តធ្វើវិសោធនកម្មនិងបន្ថែមលើមាត្រាមួយចំនួន ស្តីពីការគ្រប់គ្រង ការផ្តល់និងការប្រើប្រាស់សេវាអ៊ីនធឺណែត និងព័ត៌មានអនឡាញ ព្រមទាំងពិភាក្សានិងណែនាំអំពីគោលនយោ បាយគ្រប់គ្រងសេវាកម្មលើអ៊ីនធឺណែត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅវៀតណាម៕