បង្កើតចំណុចរបត់មួយនៅក្នុងការគិតនិងវិធីសាស្រ្តស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩

(VOVWORLD) - ការសម្រេចចិត្តនេះមានសារៈសំខាន់ខ្លាំងណាស់ ច្បាស់លាស់ មានគោលនយោបាយនិងដំណោះស្រាយសមស្របជាបន្តបន្ទាប់។

បង្កើតចំណុចរបត់មួយនៅក្នុងការគិតនិងវិធីសាស្រ្តស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ - ảnh 1ភ្ញៀវបានចូលរួមសិក្ខាសាលានៅទីក្រុងហាណូយ (រូបថត៖ VGP/Nhat Bac)

នៅថ្ងៃទី ១៨ ខែតុលា វិបផតថលរដ្ឋាភិបាលបានរៀបចំសិក្ខាសាលា “សេចក្តីសម្រេចចិត្តលេខ ១២៨ - ឆ្ពោះទៅរកភាពប្រក្រតីថ្មី” ដោយមានការចូលរួមពីភ្ញៀវកិត្តិយសដែលជាថ្នាក់ដឹកនាំក្រសួង តំបន់ មូលដ្ឋាន អ្នកជំនាញដើម្បីវិភាគ ផ្តល់យោបល់និងបំភ្លឺអំពីព័ត៌មាននិងខ្លឹមសារជាក់ស្តែងទាក់ទងនឹងសេចក្តីសម្រេចចិត្តនេះ។

នៅក្នុងសិក្ខាសាលានេះ តំណាងថ្នាក់ដឹកនាំក្រសួង មន្ទីរនិងតំបន់ អ្នកជំនាញបានធ្វើការវិភាគ ផ្តល់យោបល់និងបំភ្លឺអំពីព័ត៌មាននិងខ្លឹមសារជាក់ស្តែងបន្ថែមទៀតទាក់ទងនឹងសេចក្តីសម្រេច លេខ ១២៨/NQ-CP ចុះថ្ងៃទី ១១ តុលា ឆ្នាំ ២០២១ របស់រដ្ឋាភិបាលស្តីពីបទបញ្ជាបណ្តោះអាសន្ន “សម្របខ្លួនដោយសុវត្ថិភាព មានភាពបត់បែននិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជំងឺរាតត្បាត កូវីដ ១៩” (ហៅកាត់ថា សេចក្តីសម្រេចចិត្តលេខ ១២៨/NQ-CP)។ ប្រតិភូភាគច្រើនបានឯកភាពថា សេចក្តីសម្រេចចិត្តលេខ ១២៨ គឺជាការសម្រេចចិត្តត្រឹមត្រូវបំផុតនាពេលបច្ចុប្បន្ន សមស្របសម្រាប់ការសម្របខ្លួនដែលអាចបត់បែនបាន និងដើម្បីដាក់ពង្រាយដំណោះស្រាយសមស្របទៅនឹងស្ថានភាពថ្មី។ ការសម្រេចចិត្តនេះមានសារៈសំខាន់ខ្លាំងណាស់ ច្បាស់លាស់ មានគោលនយោបាយនិងដំណោះស្រាយសមស្របជាបន្តបន្ទាប់។

សូមគូសបញ្ជាក់ថា បន្ទាប់ពីរយៈពេលជិត ២ ឆ្នាំនៃការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ -១៩ វៀតណាមទទួលបានលទ្ធផលសំខាន់ជាច្រើនក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺរាត ត្បាត។ រហូតមកដល់ពេលនេះ ការរីករាលដាលត្រូវបានគ្រប់គ្រងជាមូលដ្ឋាន។ ជីវភាពរបស់ប្រជាជនកំពុងវិលត្រឡប់មករកភាពធម្មតាថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ