បង្កើតចំណុចលោតផ្លោះក្នុងការកែទម្រង់បែបបទរដ្ឋបាល

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការជំរុញកំណែទម្រង់រដ្ឋបាល ពង្រឹងវិមជ្ឈការ និងវិសហមជ្ឈការ ការកសាងក្បាលម៉ាស៊ីនរដ្ឋស្អាតស្អំ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ហើយបន្តជាចំណុចលោតផ្លោះក្នុងការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាមក្នុងដំណាក់កាលថ្មី។

បង្កើតចំណុចលោតផ្លោះក្នុងការកែទម្រង់បែបបទរដ្ឋបាល - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិក្នុងសម័យប្រជុំលើកទី ៥ នៃគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល (រូបថត៖ VOV)

នៅព្រឹកថ្ងៃទី ១៩ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាល ស្ថាប័នសំខាន់របស់រដ្ឋាភិបាល (គណៈកម្មាធិការដឹកនាំ) បានដឹកនាំកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការដឹកនាំ ដើម្បីវាយតម្លៃការអនុវត្តកំណែទម្រង់រដ្ឋបាល ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ដាក់ចេញនូវទិសដៅ និងភារកិច្ចសម្រាប់កំណែទម្រង់រដ្ឋបាលក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំនេះ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែត តភ្ជាប់បញ្តាញពីទីស្នាក់ការរដ្ឋាភិបាល ជាមួយទីភ្នាក់ងារខេត្ត-ក្រុងទាំង ៦៣។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការជំរុញកំណែទម្រង់រដ្ឋបាល ពង្រឹងវិមជ្ឈការ និងវិសហមជ្ឈការ ការកសាងក្បាលម៉ាស៊ីនរដ្ឋស្អាតស្អំ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ហើយបន្តជាចំណុចលោតផ្លោះក្នុងការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាមក្នុងដំណាក់កាលថ្មី។

នាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើ អនុវត្តវិស័យអាទិភាពចំនួនបីក្នុងកំណែទម្រង់រដ្ឋបាល រួមមានៈ ពិនិត្យប្រព័ន្ធឯកសារច្បាប់; ពិនិត្យឡើងវិញនូវនីតិវិធីរដ្ឋបាលគ្រប់លំដាប់ថ្នាក់ បង្កើតលក្ខខណ្ឌជំរុញផលិតកម្ម និងអាជីវកម្ម បង្កើតការងារបម្រើជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដោយយកប្រជាជន និងអាជីវកម្មជាមជ្ឈមណ្ឌល    ផ្តោតសំខាន់លើការដោះស្រាយបញ្ហាដែលកំពុងកើតមាន។

លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជាក់ស្តែងទៅក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលរបស់រដ្ឋ ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណានាំការងារកំណែទម្រង់រដ្ឋបាល   ជាពិសេសកំណែទម្រង់បែបបទរដ្ឋបាល តភ្ជាប់ជាមួយការផ្លាស់ប្តូរឌីជីថល  រួមចំណែកដល់ការអនុវត្តជោគជ័យនៃគោលដៅនយោបាយ សេដ្ឋកិច្ចសង្គម និងភារកិច្ចក្នុងឆ្នាំ ២០២៣ និងនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ