បង្កើតជំហានលោតផ្លោះក្នុងកំណែទម្រង់កសិកម្មនិងកសាងជនបទថ្មី
(VOVWORLD) -នេះជាការបញ្ជាក់របស់ ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man នៅក្នុងជំនួបធ្វើការជាមួយសហភាពសហករវៀតណាមស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសហប្រតិបត្តិការ
បង្កើតជំហានលោតផ្លោះក្នុងកំណែទម្រង់កសិកម្មនិងកសាងជនបទថ្មី |
នេះជាការបញ្ជាក់របស់ ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man នៅក្នុងជំនួបធ្វើការជាមួយសហភាពសហករវៀតណាមស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសហប្រតិបត្តិការ សហករណ៍ដើរតួនាទីស្នូល នារសៀលថ្ងៃទី១៧សីហា នៅទីក្រុងហាណូយ។ ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានវាយតំលៃខ្ពស់ លទ្ធផលដែលទទួលបានក្នុងសកម្មភាពសហប្រតិបត្តិការរវាងសម្ព័ន្ធភាពសហករជាមួយគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម និងការអនុវត្តកសាងរូបសណ្ឋានសហករណ៍ថ្មី។ តាមនោះ រួមចំណែកដោះស្រាយការងារធ្វើ លើកកំពស់ប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ រក្សាសុខុមាលភាពសង្គម ស្ថិរភាពនយោបាយ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ៕