បង្កើតទីភ្នាក់ងារសហប្រតិបត្តិការសកល ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ-១៩

(VOVWORLD) - វេទិកាសុខាភិបាល នៃក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ដែលកំពុងជួបប្រជុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ី យល់ព្រមបង្កើតទីភ្នាក់ងារសហប្រតិបត្តិការសកល ដើម្បីពន្លឿនការទទួលបានឧបករណ៍ឆ្លើយតបនឹងជំងឺកូវីដ-១៩ (ACT-A) ដើម្បីរួមបញ្ចូលកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតនាពេលអនាគត។
បង្កើតទីភ្នាក់ងារសហប្រតិបត្តិការសកល ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ - ảnh 1ការយកគំរូសម្រាប់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ។ (រូបថត៖ AFP/TTXVN)

មុននោះ ក្នុងអំឡុងពេលផ្ទុះឡើងជំងឺរាតត្បាតកូវីដ-១៩ អង្គការសុខភាពពិភពលោក (WHO) បានបើកវេទិកា ACT-A ក្រៅផ្លូវការ។ ACT-A បានប្រមូលផ្តុំនូវទីភ្នាក់ងារ និងអង្គការអន្តរជាតិមួយចំនួន រួមទាំងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) WHO មូលនិធិ Bill and Melinda Gates សម្ព័ន្ធភាពនវានុវត្តន៍ ត្រៀមខ្លួនបង្ការជំងឺឆ្លង (CEPI) សម្ព័ន្ធភាពវ៉ាក់សាំងនិងការចាក់វ៉ាក់សាំងសកល(GAVI) មូលនិធិសកលនិងទីភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត។

ACT-A ទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហារបស់ពិភពលោក ដោយជួយពង្រឹងកិច្ចសហប្រតិបត្តិការជាសាកល រវាងរដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ អ្នកផលិត អាជីវកម្ម សង្គមស៊ីវិល អង្គការសុខភាព និងសប្បុរសជន ដើម្បីពន្លឿនការអភិវឌ្ឍ ការផលិត និងលទ្ធភាពទទួលបានសមភាពក្នុងការធ្វើតេស្ត ការព្យាបាល និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ