បង្កើតទីរួមស្រុក Binh Phu (ខេត្ត Tien Giang) និងទីរួមខេត្ត Chon Thanh (ខេត្ត Binh Phuoc)
(VOVWORLD) - គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបំពេញបន្ថែមសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទុនរដ្ឋវិនិយោគលើផលិតកម្ម និងអាជីវកម្មនៅអង្គភាពអាជីវកម្ម (ធ្វើវិសោធនកម្ម) ទៅក្នុងកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៣។
សម័យប្រជុំលើកទី១៤នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ VNA) |
បន្តកម្មវិធីការងារនៃសម័យប្រជុំលើកទី១៤ នាព្រឹកថ្ងៃទី១១ ខែសីហា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទាំង ១០០% បានឯកភាពគ្នាអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ២ ស្តីពី៖ ការបង្កើតទីរួមស្រុក Binh Phu ស្រុក Cai Lay ខេត្ត Tien Giang; បង្កើតទីរួមខេត្ត Chon Thanh និងបង្កើតខ័ណ្ឌនានាចំណុះទីរួមខេត្ត Chon Thanh ខេត្ត Binh Phuoc។
នាព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបំពេញបន្ថែមសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទុនរដ្ឋវិនិយោគលើផលិតកម្ម និងអាជីវកម្មនៅអង្គភាពអាជីវកម្ម (ធ្វើវិសោធនកម្ម) ទៅក្នុងកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៣។ ការធ្វើវិសោធនកម្មនេះសំដៅប្រែក្លាយទស្សនៈ និងគោលការណ៍របស់បក្សទៅជាច្បាប់ អនុវត្តន៍ជាក់ស្ដែងតម្រូវការអំពីការផ្លាស់ប្ដូរថ្មី ការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងអភិវឌ្ឍន៍អង្គភាពអាជីវកម្មរដ្ឋដែលបានចែងក្នុងសេចក្ដីសម្រេចចិត្តនានារបស់រដ្ឋសភា។
ក្នុងសម័យប្រជុំនាពេលរសៀល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់ជាជំហានដំបូងលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលឃ្លាំមើលប្រធានបទ “ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការសន្សំសម្ចៃ និងការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយដំណាក់កាល ២០១៦-២០២១”។ ទន្ទឹមនឹងនោះ ពិចារណាលើសំណើរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយជួយឧបត្ថម្ភដល់ពលករ និងនិយោជក ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ពី មូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើ តាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផងដែរ៕