បង្កើតប្រព័ន្ធទិន្នន័យធំមួយតភ្ជាប់ស្ថាប័នសារព័ត៌មាន
(VOVWORLD) - ស្ថាប័នរដ្ឋត្រូវតែមានទំនួលខុសត្រូវខ្ពស់ក្នុងការផ្តល់ព័ត៌មានជូនដល់ស្ថាប័នសារព័ត៌មាន ដើម្បីឱ្យមានការតម្រង់ទិសព័ត៌មានផ្លូវការនិងឆាប់រហ័ស។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន |
ថ្លែងមតិក្នុងកិច្ចប្រជុំសារព័ត៌មាន នៅដើមនិទាឃរដូវ ឆ្នាំខាល ចត្វាស័ក ២០២២ ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ នៅទីក្រុងហាណូយ ឧប នាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងប្រព័ន្ធទិន្នន័យដ៏ធំមួយតភ្ជាប់ស្ថាប័ន សារព័ត៌មាន។ ដូច្នេះហើយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ចាំបាច់ត្រូវជួយដល់ស្ថាប័នសារព័ត៌មាន ឲ្យមានប្រព័ន្ធវិភាគទិន្នន័យ ដើម្បីបម្រើការងារឃោសនាឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។ សារព័ត៌មានត្រូវបន្តធ្វើការងារឱ្យបានល្អក្នុងការផ្សព្វផ្សាយ ដើម្បីឱ្យប្រជាជនម្នាក់ៗ អាជីវកម្ម សហគមន៍ និងសង្គមនីមួយៗអាចឯកភាពគ្នា អនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលយ៉ាងតឹងរ៉ឹងក្នុងស្មារតី “សម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែននិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជំងឺរាតត្បាត កូវីដ ១៩”។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើថា នាពេលខាងមុខ ស្ថាប័នរដ្ឋត្រូវតែមានទំនួលខុសត្រូវបន្ថែមទៀតក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវនិងទាន់ពេលវេលាដល់សារព័ត៌មានអំពីបញ្ហាដែលសាធារណៈមតិនិងប្រជាជនយកចិត្តទុកដាក់។ អ្នកយកព័ត៌មាន និងអ្នកនិពន្ធម្នាក់ៗ ត្រូវតែស្វែងរកទីផ្សារ ពង្រឹងជំនាញរបស់ខ្លួន ដើម្បីមានអត្ថបទជ្រាលជ្រៅ មិនមែនគ្រាន់តែរាយការណ៍ពីការឆ្លុះបញ្ចាំងសាមញ្ញតែប៉ុណ្ណោះ៕