បង្កើតប្រព័ន្ធទ្រឹស្តីសិល្បៈវៀតណាមជាជំហានៗ
(VOVWORLD) - សន្និសីទអនុវត្តន៍ភារកិច្ច “បង្កើតប្រព័ន្ធទ្រឹស្តីសិល្បៈវៀតណាមពីជំហានៗ” បានធ្វើឡើងនាព្រឹកថ្ងៃទី ៩ខែកញ្ញានៅខេត្ត Thanh Hoa។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងដោយក្រុមប្រឹក្សាទ្រឹស្តីវាយតម្លៃអក្សរសាស្ត្រសិល្បៈមជ្ឈឹមរៀបចំឡើង។
អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky អញ្ជើញថ្លែងមតិក្នុងសន្និសីទ |
សមាជិកមជ្ឈឹមបក្ស និងជាអគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky ប្រធានក្រុមប្រឹក្សាទ្រឹស្តី វាយតម្លៃអក្សរសាស្ត្រសិល្បៈមជ្ឈឹម អញ្ជើញជាអធិបតីនៃសន្និ សីទនេះ។
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ សាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky បានឲ្យដឹង ថា៖ “សន្និសីទនេះបានជួយឲ្យតំណាងចូលរួមយល់ច្បាស់នូវទស្សនៈ គោលមាគាអភិវឌ្ឍ ន៍ នៃអក្សរសាស្ត្រសិល្បៈរបស់បក្សនិងរដ្ឋ ក៏ដូចជាស្ថានភាពជាក់ស្តែងក្នុងជីវភាពអក្សរសាស្ត្រសិល្បៈនិយាយរួមនិងស្ថានភាពទ្រឹស្តី វាយតម្លៃអក្សរសាស្ត្រសិល្បៈនិយាយដោយ ឡែក ជាពិសេសគឺការលើកកម្ពស់លទ្ធភាពដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងស្ថានភាពជាក់ស្តែងរបស់អក្សរសាស្ត្រសិល្បៈតែម្តង។ ទាំងអស់នេះសុទ្ធតែជាតម្រូវការចាំបាច់ ដែលជួយឲ្យតំណាងចូលរួមក្នុងសន្និសីទយល់កាន់តែច្បាស់និងកាន់តែជ្រាលជ្រៅជាង អំពីទស្សនៈរបស់បក្សអំពីអក្សរសាស្ត្រ សិល្បៈនិយាយរួមនិងទ្រឹស្តីអក្សរសាស្ត្រនិយាយដោយឡែក ហើយរួមចំណែកយ៉ាងសកម្មក្នុងការប្រ ឆាំងជំទាស់ចំពោះទស្សនៈខុសឆ្គងក្នុងសកម្មភាពអក្សរសាស្ត្រសិល្បៈ រួមចំណែកធ្វើឲ្យជីវភាពវប្បធម៌សិល្បៈរបស់ប្រទេសជាតិកាន់តែសម្បូរបែបនិងតម្លាភាពជានិច្ច”។
សន្និសីទអនុវត្តភារកិច្ច “បង្កើតប្រព័ន្ធទ្រឹស្តីសិល្បៈវៀតណាមជាជំហានៗ” បានបិទបញ្ចប់នាថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨៕