បង្កើតបរិយាកាសទាក់ទាញអ្នកពូកែនៅវិស័យសំខាន់ៗនៅវៀតណាម
(VOVWORLD) /  
|
បណ្ឌិត Tran Tuan នាយកមជ្ឈមណ្ឌលស្រាវជ្រាវបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍សហគមន៍ (petrotimes.vn) |
Vovworld-បង្កើតបរិយាកាសទាក់ទាញអ្នកពូកែនៅវិស័យសំខាន់ៗនៅវៀត
ណាម។ ប្រការនេះ ត្រូវបានបណ្ដាដំណាងសង្កត់ធ្ងន់នៅសិក្ខាសាលារួមមតិទៅលើពង្រាងសេចក្តីសំរេចចិត្តគោលនយោបាយអាទិភាពចំពោះបុគ្គលជាជនវៀត
ណាមស្នាក់នៅឯបរទេស អ្នកជំនាញការបរទេសដែលចូលរួមសកម្មភាពវិទ្យា
សាស្ត្រនិងបច្ចេកវិទ្យានៅវៀតណាមដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩វិច្ឆិកានៅ
ទីក្រុងហាណូយ។ បណ្ឌិត Tran Tuan នាយកមជ្ឈមណ្ឌលស្រាវជ្រាវបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍សហគមន៍បានចាត់ទុកថា សំខាន់បំផុតគឺបង្កើតបរិយាកាសដើម្បី
អ្នកវិទ្យាសាស្ត្របរទេសដោះស្រាយតម្រូវការស្រាវជ្រាវអនុវត្តបាននៅវៀតណាម។ រីឯអតីតអនុប្រធានសម្ព័ន្ធសមាគម Tran Huu Tang បានចាត់ទុកថា គោល
នយោបាយអាទិភាពគួរប្រមូលផ្ដុំទៅលើក្រុមមុខសញ្ញាចំនួន៣រួមមាន សាស្ត្រាចារ្ស
សាស្ត្រាចារ្សរង បណ្ឌិតដែលកំពុងបង្រៀននៅមហាវិទ្យាល័យនៅឯបរទេស អ្នក
ធ្វើអធិបតីទិសដៅស្រាវជ្រាវដែលក្នុងប្រទេសកំពុងត្រូវការ អ្នកវិទ្យាសាស្ត្រវ័យក្មេងកំពុងមានយថាទស្សន៍អភិវឌ្ឍន៍៕
-VOVWORLD