បង្កើតយន្តការប្រកបដោយប្រសិទ្ធភាពដើម្បីការពារកុមារ

(VOVWORLD) - យោងតាមរបាយការណ៍ខាងលើ ក្នុងរយៈពេលចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ មានឯកសារច្បាប់ចំនួន៨៣ពាក់ព័ន្ធដល់ការបង្ការ ប្រយុទ្ធ ប្រឆាំងទង្វើរំលោភបំពានទៅលើកុមារត្រូវបានចេញផ្សាយ។ 
បង្កើតយន្តការប្រកបដោយប្រសិទ្ធភាពដើម្បីការពារកុមារ - ảnh 1 សមាជិកសភា Nguyen Van Hieu នៅខេត្ត Lam Dong ថ្លែងមតិនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ quochoi.vn)

បន្តរបៀបវារៈ នៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នាថ្ងៃទី២៧ ឧសភា រដ្ឋសភាបានពិភាក្សាអំពីរបាយការណ៍ លទ្ធផលឃ្លាំ មើលរបស់រដ្ឋសភាស្ដីពី “ការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការបង្ការ និងប្រយុទ្ធប្រ ឆាំងទង្វើរំលោភបំពានទៅលើកុមារ” ចាប់ពីថ្ងៃទី១ មករា ឆ្នាំ ២០១៥ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍ ខាង លើ ក្នុងរយៈពេលចន្លោះពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៩ មានឯកសារច្បាប់ចំនួន៨៣ពាក់ព័ន្ធដល់ការបង្ការ ប្រយុទ្ធ ប្រឆាំងទង្វើរំលោភបំពានទៅលើកុមារត្រូវបានចេញផ្សាយ។ ប៉ុន្តែ មិនទាន់ មានគោលដៅថ្នាក់ជាតិដ៏ច្បាស់លាស់ណាមួយដែលត្រូវបានបង្ហាញយ៉ាងពេញលេញ នៅក្នុងកម្មវិធីធ្វើសកម្មភាពស្ដីពីបញ្ហានេះនៅឡើយ។ សមាជិកសភា Nguyen Van Hieu នៅខេត្ត Lam Dong បានលើកសំណើថា៖ “ខ្ញុំចាត់ទុកថា ក្រសួងការងារត្រូវការសហការជាមួយស្ថាប័នមាន សមត្ថកិច្ចនានារបស់រដ្ឋាភិបាល ធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីធ្វើ ស្ថិតិឲ្យបានគ្រប់គ្រាន់នូវតួរលេខស្ដីពីស្ថានភាពរំលោភបំពានទៅលើកុមារនាពេលកន្លងទៅ។ នេះជាមូលដ្ឋានដ៏សំខាន់ដើម្បីព្យាករណ៍ស្ថានភាពនា ពេលអនាគត ក៏ដូចជាបម្រើឲ្យការកសាងគោលនយោបាយក្នុងដំណាក់ កាលខាងមុខផងដែរ។ ទន្ទឹមនេះ ត្រូវការដាក់ចេញគោលដៅដ៏ជាក់លាក់ ក្នុងការបន្ធូរបន្ថយបរិមាណរឿងហេតុរំលោភបំពានទៅលើកុមារក្នុងដំណាក់កាលពី៥ដល់១០ឆ្នាំខាងមុខផងដែរ”

នៅកិច្ចប្រជុំនេះដែរ សមាជិកសភាជាច្រើនក៏បានស្នើឲ្យជំរុញខ្លាំងនូវ ការផ្លាស់ប្ដូរថ្មីការងារព័ត៌មាន ឃោសនា ផ្សព្វផ្សាយនិងអប់រំច្បាប់ស្ដីពីការ ការពារ ថែទាំនិងអប់រំកុមារ ក្នុងបំណងលើកកំពស់ការយល់ដឹងរបស់ ប្រជាជនគ្រប់ស្រទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ